សុខ សោម៉ាវត្តី លេងម៉ូតសក់ខ្លី ដូចមនុស្សប្រុសអញ្ចឹងទៅម្យ៉ាងដែរ!

ភ្នំពេញ៖ ពិធីការិនីដែលមានឈ្មោះល្បីប្រចាំនៅស្ថានីយ៍ទូរទស្សន៍បាយ័ន ពេលនេះហាក់កំពុងឡើងកូដខ្លាំងនៅក្នុងវិស័យសិល្បៈ ពិសេសនៅក្នុង ការចាប់អាជីពជាអ្នកសម្តែងខ្សែភាពយន្ត។ និយាយពីរឿងរូបសម្រស់វិញកាន់តែ ប្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយកាលពីលើកមុនអ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះរូបនាងកាត់សក់សេះស្ទាយថ្មី ធ្វើឱ្យនាងមានសម្រស់ស្អាតម្យ៉ាង ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រមិនណយដែរ ហើយពួកគេថែមទាំងបាន នាំគ្នាសរសើរថា អ្នកនាងមេម៉ាយចាយរាងរូបនេះ សម្រស់នៅតែខ្ញង់ដដែល មិនចាញ់នារីក្រមុំស្អាតៗឯទៀតៗនោះទេ។

យ៉ាងណាមិញ ក្រោយមានពាក្យចចាមអារាមរឿងស្នេហា ជាមួយតារាសម្តែងប្រុសក្នុងសិល្បៈដូចគា្នមក នាងមេម៉ាយកូនមួយរូបនេះ ក៏បានបង្ហាញអារម្មណ៍នឿយណាយនឹងជីវិត ណាស់ដែរ ដោយមិនសូវហ៊ាន ថតរូបភាពស្និទ្ធស្នាលជាមួយតារាប្រុសណាទៀតប៉ុន្មាននោះទេ ប៉ុន្តែនៅតែក្តោបក្តាប់ការងារ ក្នុងសិល្បៈរបស់ខ្លួនបានយ៉ាងល្អ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចែកចាយ រូបភាពអ្នកនាង សុម៉ាវត្តី កាត់សក់ខ្លី ដូចមនុស្សប្រុស ក៏ប៉ុន្តែនៅតែស្រស់ស្អាតមុខ Cute គួរឱ្យស្រឡាញ់ខ្លាំងដដែល ព្រមជាមួយនឹងការបញ្ចេញមតិផ្សេងៗគ្នាថា៖ «ធ្វើមនុស្សប្រុសស្រួល ទៅណាមកណាស្រួល»។ ជាមួយនឹងរូបថត ៤សន្លឹកនៅតារាងបាល់ទាត់នេះ ទឹកមុខនាងដូចជាបង្ហាញពីភាពនឿយណាយ ចង់ក្លាយជាមនុស្សប្រុសវិញម្តង មិនចាំបាច់ខ្វល់ខ្វាយច្រើន ដូចជាមនុស្សស្រីពេកនោះទេ។

គួរឲ្យដឹងថា ការតម្រូវឱ្យកាត់សក់ខ្លីរបៀបជាមនុស្សប្រុសដូច្នេះនេះ គឺដើម្បីថតសម្តែងនៅក្នុង ខ្សែភាពយន្តរឿងថ្មី ដែលជាសា្នដៃផលិតរបស់ផលិតកម្មរ៉ុក។ រង់ចាំមើលខ្សែភាពយន្តថ្មីនាងសម្តែងទៅមើល៍ ល្អមើលយ៉ាងណាដែរ ហើយនាងដើរតួអ្វីដែរ បានជាត្រូវកាត់សក់ខ្លីដូចក្មេងប្រុសយ៉ាងដូច្នេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload