Apple ​បណ្ដេញ​បុគ្គលិក​​របស់​ខ្លួន​​ពី​​ហាង Apple Store ប្រចាំ​អូស្ត្រាលី​ ដោយសារ​លួច​ Copy រូបថត​​សិចស៊ី​​​របស់ ​អតិថិជន​ស្រីៗ​ដែល​យក ​ទូរស័ព្ទ​មក​ជួសជុល

Apple ​បណ្ដេញ​បុគ្គលិក​​របស់​ខ្លួន​​ពី​​ហាង Apple Store ប្រចាំ​អូស្ត្រាលី​ ដោយសារ​លួច​ Copy រូបថត​​សិចស៊ី​​​របស់ ​អតិថិជន​ស្រីៗ​ដែល​យក ​ទូរស័ព្ទ​មក​ជួសជុល

ក្រុមហ៊ុន Apple បានបណ្ដេញបុគ្គលិករបស់ខ្លួនពីក្នុងហាង (Stores) របស់ខ្លួនប្រចាំនៅប្រទេសអូស្ត្រាលី ដោយចោទប្រកាន់ថា បានចែកចាយរូបថតជាច្រើនសន្លឹករបស់អតិថិជនជាស្ត្រីច្រើននាក់ ព្រមទាំងមិត្តរួមការងារទៀតផង។ មិនតែប៉ុណ្ណោះ ថែមទាំងមានការអះអាងថា បុគ្គលិកខ្លះ បានកំពុងលួចយករូបថតពីក្នុងទូរស័ព្ទ iPhone នៅពេលអតិថិជនរបស់គេយកទូរស័ព្ទមកជួសជុល។

សេចក្ដីរាយការណ៍ដើមគឺទទួលបានពីគេហទំព័រ Courier-Mail ដែលបានអះអាងថា បុគ្គលិករបស់ Apple Store ប្រចាំនៅអូស្ត្រាលីបានប្រមូលទុករូបថត បុគ្គលិកដូចគ្នាតែជាបុគ្គលិកស្រីៗ ហើយបានយកទៅចែកចាយ។ សេ ចក្ដីរាយការណ៍ឱ្យដឹងទៀតថា រូបថតទាំងនោះ ប្រមាណជាង ១០០សន្លឹកត្រូវបានចែកចាយ ដែលរួមមាន៖ រូប ថតចំហដើមទ្រូង ច្បាស់ៗ របស់មនុស្សស្រី និងថតពីក្រោយ។ ករណីលួចរូបថតនេះ ត្រូវគេសន្និដ្ឋានជំហានដំបូងទៅលើបុគ្គលិក ១០នាក់ ប៉ុន្តែមាន ៤នាក់ដែលគួរឱ្យសង្ស័យជាងគេ។

Apple ​បណ្ដេញ​បុគ្គលិក​​របស់​ខ្លួន​​ពី​​ហាង Apple Store ប្រចាំ​អូស្ត្រាលី​ ដោយសារ​លួច​ Copy រូបថត​​សិចស៊ី​​​របស់ ​អតិថិជន​ស្រីៗ​ដែល​យក ​ទូរស័ព្ទ​មក​ជួសជុល

ប្រភពដដែលបានឱ្យដឹងទៀតថា ម្ចាស់ iPhone ដែលជានារីៗ ដែលបាននាំយកទូរស័ព្ទរបស់ខ្លួនទៅជួសជុល ភាគច្រើនគឺត្រូវបានគេលួចចម្លងទុក។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ទោះបីបច្ចុប្បន្នមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា បុគ្គលិកណាជាអ្នកធ្វើក៏ដោយ។ ទោះជាយ៉ាងណា ពេលនេះ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកមួយចំនួនដែលជាប់សង្ស័យនឹងករណីនេះ ហើយ។

សូមបញ្ជាក់ថា ករណីទាក់ទងនឹងរូបថតស្រដៀងគ្នាដែរ ក៏ទើបកើតឡើង នៅឆ្នាំមុន។ ក្រុមហ៊ុន Apple បានបង់ប្រាក់សងជំងឺចិត្តដល់បុរសជនជាតិអង់គ្លេសម្នាក់ចំនួន ១៨១០ដុល្លារ ហើយបង់ប្រាក់ដល់តុលាការប្រមាណ ១១៦៦ដុល្លារ បន្ទាប់ពីមានហាង (store) មួយកន្លែង ច្រឡំដៃលុបរូបថតក្រេបទឹកឃ្មុំរបស់គូស្នេហ៍ខ្លួន ដែលមានរយៈពេល ១៥ឆ្នាំមកហើយនោះ ដោយដៃរបស់បុគ្គលិក Apple នៅពេលបុរសនោះយកទូរស័ព្ទមកជួសជុល៕

ប្រភព ៖ thephnompenhtimes

Loading...

  • Apple ​បណ្ដេញ​បុគ្គលិក​​របស់​ខ្លួន​​ពី​​ហាង Apple Store ប្រចាំ​អូស្ត្រាលី​ ដោយសារ​លួច​ Copy រូបថត​​សិចស៊ី​​​របស់ ​អតិថិជន​ស្រីៗ​ដែល​យក ​ទូរស័ព្ទ​មក​ជួសជុល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: