Xbox One ​លក់​ដាច់​ជាង PlayStation 4 ​នៅ​លើ​ទីផ្សារ​អាមេរិក​រយៈពេល​ពេញ ១ត្រីមាស​

Xbox One ​លក់​ដាច់​ជាង PlayStation 4 ​នៅ​លើ​ទីផ្សារ​អាមេរិក​រយៈពេល​ពេញ ១ត្រីមាស​

ក្រុមហ៊ុនជំនាញផលិតឧបករណ៍លេងហ្គេម ទាំងពីរ គឺ Microsoft និង Sony ហាក់កំពុងដុតកម្ដៅទីផ្សារ Game Console យ៉ាងខ្លាំង ដោយខិតខំសម្រិតសម្រាំងឧបករណ៍ហ្គេមរៀងៗខ្លួន។ បើតាមរបាយការណ៍ពីគេហទំព័រ theverge ថ្ងៃនេះ ឱ្យដឹងថា Xbox One ហាក់មានប្រៀបចំណែកទីផ្សារជាង PlayStation 4 របស់ Sony ពោលគឺលក់ដាច់ជាង នៅលើទីផ្សារអាមេរិក រយៈពេល ៣ខែចុងក្រោយនេះ (កក្កដា សីហា កញ្ញា)។

Xbox One ​លក់​ដាច់​ជាង PlayStation 4 ​នៅ​លើ​ទីផ្សារ​អាមេរិក​រយៈពេល​ពេញ ១ត្រីមាស​

ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់តួលេខលក់ឧបករណ៍ហ្គេម Console របស់ខ្លួននោះទេ ប៉ុន្តែ EA បានប៉ាន់ប្រមាណថា Microsoft អាចលក់ Xbox One ដាច់បានប្រមាណ ១៩លានគ្រឿងគិតត្រឹមខែមករា ដើមឆ្នាំ២០១៦ កន្លងទៅ។ ចំណែកការសន្និដ្ឋានរបស់ Nvidia ថ្ងៃ នេះ វិញរំពឹងថា Micrsoft បានលក់ Xbox One ដាច់រហូតបាន ២៩លានគ្រឿងហើយ គិតមកត្រឹមខែកញ្ញាមុននេះ។ ចំណែកឧបករណ៍ហ្គេម PS4 របស់ Sony វិញ ត្រូវប៉ាន់ប្រមាណលក់ដាច់ប្រហែល ៥២លានគ្រឿង។ ក្រុមហ៊ុន Sony ផ្ទាល់ធ្លាប់បានប្រកាសឱ្យដឹង ខ្លួនអាចលក់ PS4 ដាច់បានជាង ៤០លានគ្រឿងគិតត្រឹមខែឧសភា ឆ្នាំ២០១៦ នេះ។

ទោះជាយ៉ាងណា បើតាមរបាយការណ៍ពីគេហទំព័រ TheVerge ឱ្យដឹងថា សម្រាប់ទីផ្សារអាមេរិក Xbox One របស់ Microsoft ទទួលបានប្រជាប្រិយភាព ដោយលក់ដាច់ជាង PlayStation 4 គិតត្រឹមរយៈពេលត្រីមាសចុងក្រោយ គឺនៅខែ កក្កដា សីហា និងខែកញ្ញាកន្លងទៅ។ តម្លៃ Xbox One គឺ ២៤៩ដុល្លារអាមេរិក (តម្លៃគិតត្រឹមខែមិថុនា) ចំណែក PlayStation 4 តម្លៃប្រហែល ៣០០ដុល្លារ នៅលើគេហទំព័រ Amazon៕

ប្រភព ៖ thephnompenhtimes

Loading...

  • Xbox One ​លក់​ដាច់​ជាង PlayStation 4 ​នៅ​លើ​ទីផ្សារ​អាមេរិក​រយៈពេល​ពេញ ១ត្រីមាស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: