តម្រួតថៃរឹបអូសថ្នាំ​ ញៀនរាប់ម៉ឺនគ្រាប់ ក្រោយផ្ទុះអាវុធមួយប្រ៉ាវ

ប្រទេសថៃ ៖ កងកម្លាំងសមត្ថកិច្ចថៃបានផ្ទុះ អាវុធមួយប្រ៉ាវ នៅក្នុងសកម្មភាពបង្ក្រាបគ្រឿងញៀនតាមបន្ទាត់ ព្រំដែន ហើយជាលទ្ធផល ថ្នាំញៀន៨ម៉ឺនគ្រាប់ត្រូវបានរកឃើញ ។ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងតម្រួតព្រំដែនលេខ៣១០៨បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃ ភូមា ត្រង់ចំណុចតំបន់ សាន់ទិសុខ ស្ថិតក្នុងឃុំប៉ាទឹង ស្រុកម៉ែចាន់ឆន ខេត្តម៉ែ ហង់សន ប្រទេសថៃ ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យប្រមាណពី៥ ទៅ៧នាក់ ដោយពួកគេបានសែងវត្ថុអ្វីម្យ៉ាងដូចជាបាឡូ ។ដោយសារតែយប់ងងឹតផង ទើបកម្លាំងសមត្ថកិច្ចបានស្រែកបញ្ជាឲ្យពួកគេទាំងអស់គ្នាឈប់ដើម្បីត្រួតពិនិត្យ ។ ផ្ទុយទៅវិញពួកគេបាន បាញ់រះ ដោយអាវុធមិនស្គាល់ម៉ាកមកលើសមត្ថកិច្ច បង្ខំឲ្យកម្លាំងសមត្ថកិច្ចបាញ់តបត ទៅវិញអស់រយៈពេល មួយសន្ទុះធំទើបស្នូរអាវុធបានស្ងប់ស្ងាត់ ។

តម្រួតថៃរឹបអូសថ្នាំ​ ញៀនរាប់ម៉ឺនគ្រាប់ ក្រោយផ្ទុះអាវុធមួយប្រ៉ាវ

ប្រភពបន្តថា ភ្លាមៗនោះដែរ កំលាំងបានរឹបអូសគ្រឿងញៀនប្រភេទយ៉ាម៉ា ឬយ៉ាបា ចំនួនមួយបាឡូយកមក រក្សា ទុក ព្រមទាំងបានដាក់កំលាំងយាមការពារពេញមួយយប់ លុះព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កំលាំង ចំរុះជាច្រើនអង្គភាពបានចុះទៅត្រួតពិនិត្យលើចំណុចទីតាំងដែលមានការផ្ទុះអាវុធតដៃគ្នាដោយគេបានសង្គេ តឃើញមានសំបកកាទុស្សចំនួន៥គ្រាប់ អង្ករ ត្រីខ កំប៉ុង ទូរស័ព្ទដៃ និងបារី ដែលសម្ភារៈទាំងនេះគឺជាស្បៀង អាហាររបស់ក្រុមទុច្ចរិត ដែលសម្ងំលបលួចរកស៊ីនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។

តម្រួតថៃរឹបអូសថ្នាំ​ ញៀនរាប់ម៉ឺនគ្រាប់ ក្រោយផ្ទុះអាវុធមួយប្រ៉ាវ

បច្ចុប្បន្នវត្ថុតាង រួមទាំងថ្នាំញៀន៨០ ០០០ គ្រាប់ ត្រូវបានក្រុមយម្រួតថៃបញ្ជូនទៅអោយកំលាំងជំនាញហើយ ដើម្បីចាត់វិធានការតាមច្បាប់ ដោយឡែកមុខសញ្ញាគឺកំលាំងនៅតែបន្តការរុករកតាមខ្សែបន្ទាត់ព្រំដែនថៃ មីយ៉ាន់ម៉ា ៕

ប្រភព ៖ nokorwatnews

Loading...

  • តម្រួតថៃរឹបអូសថ្នាំ​ ញៀនរាប់ម៉ឺនគ្រាប់ ក្រោយផ្ទុះអាវុធមួយប្រ៉ាវ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: