ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …

6 Videos


បន្ទាប់ពីធ្វើពិធីខួបកំណើតឱ្យកូនប្រុសគម្រប់ ១ឆ្នាំ ដ៏អធឹកអធមប្រៀបដូចពិធីមង្គលការ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនកុះកររួចមក ពិធីករដ៏មានប្រជាប្រិយភាព ហាក់បីដូចជាកាន់តែស្រឡាញ់កូនប្រុសកាន់ខ្លាំង ដល់ថ្នាក់បាត់មុខមួយថ្ងៃមិនបាន។

ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …

ជាក់ស្ដែង តារាសម្ដែង និងជាពិធីករដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ជា វណ្ណារិទ្ធិ បានលើកឡើងដោយខ្លួនឯកផ្ទាល់ថា «ម្សិលមិញអត់បានជួបពេញមួយថ្ងៃ ថ្ងៃនេះសុំនៅក្បែឱ្យបានពាក់កណ្តាលថ្ងៃ ព្រោះត្រូវត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីកញ្ញាឯកកម្ពុជា២០១៦»

ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …

ពិធីករសម្បូរវោហារប្រចាំស្ថានីយទូរស្សន៍ បាយ័ន ក្នុងកម្មវិធី ឆាឆាឆា ជា វណ្ណារិទ្ធិ បានបង្ហើបប្រាប់ទស្សនិកជនយ៉ាងដូច្នេះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ថែមទាំងមានភ្ជាប់មកជាមួយនូវរូបថតឱបត្រកងកូនប្រុស អូនហ្វេម ដែលកំពុងតែគេងលក់នៅនឹងដៃទៀតផង។

ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …

គួររំឭកផងដែរថា កន្លងមកចាប់តាំងពីលោក ជា វណ្ណារិទ្ធិ ចាប់ដៃគ្នាចូលរោងការ រហូតបង្កើតបានកូនប្រុសម្នាក់ឈ្មោះ ជា ប្រសិទ្ធិរិទ្ធិ ហៅ អូនហ្វេម មកទល់នឹងពេលនេះ តួឯកប្រុសក្នុងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» រូបនេះ តែងតែផ្ដល់សុភមង្គលដល់ក្រុមគ្រួសារជានិច្ច ទោះបីជាលោកមម៉ាញឹកក្នុងការងារយ៉ាងណាក៏ដោយ ដែលជាហេតុធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង៕ BeBe

ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …
ជា វណ្ណារិទ្ធិ បាត់មុខកូនប្រុសមួយថ្ងៃមិនបាន ដល់ថ្នាក់ …