មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ប្រារព្វ​ទិវា​មនុស្ស​ចាស់​កម្ពុជា​នៅក្នុង​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ថ្លែងថា​«​បើ​យើង​យក​ធ្វើអំពើ​ល្អ​តាម​គំរូ​រៀមច្បង​ជំនាន់​មុន និង​យក​ចិត​ទុកដាក់​ចំពោះ​ពួកគាត់​ដែលជា​មនុស្ស​ចាស់​ជំនាន់​មុន នោះ​ក្មេងជំនាន់ក្រោយ ក៍​នឹង​ធ្វើអំពើ​ល្អ​ដាក់​យើង​វិញ​ដែល​នៅពេល​យើង​ចូលដល់​វ័យចាស់ គឺ​មនុស្ស​ចាស់​ធ្លាប់​ក្មេង តែ​ក្មេង​មិន​ធ្លាប់​ចាស់​ឡើយ » លោកជំទាវ​ថែ្ល​ង​បែបនេះ នៅក្នុង​ពិធី​ប្រារព្វ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​មនុស្ស​ចាស់​អន្តជាតិ​ថ្ងៃទី​០១ តុលា ២០១៦ និង​ពី​ធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​សាលប្រជុំ​ថ្មី របស់​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ដែលមាន​មនុស្ស​ចាស់​ជា​មន្ត្រីរាជការ​ចូលនិវត្តន៍ អតីតយុទ្ធជន ជនពិការ ចូលរួម​ចំនួន​១២៥​នាក់​ផងដែរ​។

1

​លោកជំទាវ​បាន​បន្តថាៈ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន ក្នុងឱកាស ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​១​តុលា ២០១៦ បានកំណត់​អោយ ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​គាំទ្រ​គ្រប់​មធ្យោបាយ​ដើម្បី លើកស្ទួយ​សុខមាលភាព​ដល់ ម នុស្ស​ចាស់ អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង ។ គ្រប់​ក្រសួង​ស្ថាប​ន័ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នា ក់ សូម​ឈ្លាត​ចុះសាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​ចាស់ជរា ពិសេស​ចាស់ជរា ជនពិការ សូមជួយ​គាំទ្រ ការបង្កើតអោយមាន​ស​មាគ​មន៍​មនុស្ស​ចាស់ នៅតាម​មូលដ្ឋាន និង​សូម ចូលរួម​ថែរក្សា មនុស្ស​ចាស់ជរា ពិការ ទុរគតជន និង​គ្មាន​ទីពឹង អោយមាន​ការហូបចុក​ល្អ និង​មាន​កន្លែង​ស្នាក់នៅ​សមរម្យ ។

3

​លោក ជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង បានលើកឡើង​ថាៈ​ទិវា​មនុស្ស ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា ឆ្នាំ​២០១៦​នេះ បានកំណត់​យក ប្រធានបទ « សមាគមន៍​មនុស្ស​ចាស់ គឺជា​យន្តការ​ដ៍​សំខាន់​ជួយ​អភិវឌ្ឍន៍​សុខមាលភាព មនុស្ស​ចាស់ ក្នុង​សហគមន៍ និង​សង្គមជាតិ »​។​ការជួបជុំ លោក​អុំ ពូ មីង ជា​មនុស្ស​ចាស់ ក្នុងថ្ងៃនេះ គឺជា​ការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាល ដើម្បី​រំលឹក ដល់​គុណូបការៈ​របស់​មនុស្ស​ចាស់ កម្ពុជា បុព្វការី​ជន ជីដូន​ជីតា ឪពុកម្តាយ ដែល​បាន​កសាង និង​បន្សល់ ទុក​នូវ កេរ​មរតក​ដ៍​ថ្លៃថ្លា សម្រាប់​កូនចៅ ជំនាន់​ក្រោយ ។

2

ក្នុង​ពិធី​នោះដែរ លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា​ខេត្ត​កំ ពង់​ឆ្នាំង លោកជំទាវ កែ ច​ន្ទ័​មុនី និង​លោកជំទាវ ប៉ាល់ យឿន បាន​ចែក​អំណោយ​ដល់ មនុស្ស​ចាស់​ចូលរួម​ជា​អតីត​មន្ត្រីរាជការ អតីតយុទ្ធជន ចំនួន​១២៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ឃី​ត​មួយ​កញ្ជប់ ក្នុងនោះ​មា ន អាវយឺត​១ សារុង​១ កន្សែងពោះគោ​១ សាប៊ូ​ក្រអូប​១​ដុំ ថ្នាំ​និង​ច្រាស់ ដុះធ្មេញ​ផងដែរ ។​

4

​បន្ទាប់មក​លោកជំទាវ កែ ច​ន្ទ័​មុនី ក៏បាន​កាត់​ខ្សែបូ​សម្ភោ​ធ​សាលប្រជុំ​ថ្មី​១​ទំហំ​១០​ម៉ែត្រ គុណ​២០​ម៉ែ ត្រ​ខ្នង​របស់​មន្ទីរ​សង្គម​កិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា​ខេត្ត ដែលជា​ការខិតខំ​រប​ស់លោក ថោង ចំរើន ក្នុងការ​ស្វែងរក​សប្បុ​រស​ជន​ជួយ​កសាង ដោយ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​៕ ( រិទ្ធិជ័យ )