មន្ទីរពេទ្យ​ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ពិនិត្យ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ

រៀង​រាល់​ខែ​តុលា គឺ​ជា​ទិវា​នៃ​ការ​ថែ​ទាំ​ជំងឺ​មហារីក​សុដន់​ទូទាំង​សកល​លោក។ “ឆាប់​បង្ការ ឆាប់​ប្រទះ​ឃើញ ឆាប់​ទទួល​ការ​ព្យាបាល” គឺ​ជា​កម្មវត្ថុ​នៃ​សកម្មភាព​បង្ការ និង​ព្យាបាល​ជំងឺ​មហារីក​នៃ​ទិវា​ “ការ​ថែទាំ​ជំងឺ​មហារីក​សុដន់”។

 

មន្ទីរពេទ្យ​ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក នឹង​រៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ផ្ដោត​សំខាន់​លើ​ការ​អប់រំ​ទាក់ទង​នឹង​ជំងឺ​មហារីក​សុដន់ ការ​ប្រឹក្សា ការ​ត្រួត​ពិនិត្យ​សុខភាព។ ចាប់​ពី​ថ្ងៃ​ទី១៥ តុលា ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៦ មន្ទីរពេទ្យ​នឹង​ផ្ដល់​ការ​ត្រួត​ពិនិត្យ​រុករក​ជំងឺ​មហារីក​សុដន់​ ដោយ​ឥត​គិត​ថ្លៃ ក្នុង​នោះ​នឹង​ផ្ដល់​ការ​ព្យាបាល​ជូន​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ច្រើន​នាក់​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

 

មន្ទីរពេទ្យ​ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ពិនិត្យ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ

 

នីតិវិធី​នៃ​ការ​ចូលរួម៖

– អញ្ជើញ​មក​ពិគ្រោះ និង​ចុះ​ឈ្មោះ​ត្រួត​ពិនិត្យ​នៅ​ទី​ស្នាក់​ការ​តំណាង​នៃ​មន្ទីរពេទ្យ។ ក្រុម​ការងារ​នឹង​ផ្ដល់​ប័ណ្ណ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ
– ទៅ​ត្រួត​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ដែល​សហការ
– ក្រោយ​ពី​ទទួល​បាន​លទ្ធផល​នៃ​ការ​ពិនិត្យ ទី​ស្នាក់​ការ​តំណាង​ នឹង​ទាក់ទង​អ្នក​មក​ទទួល​លទ្ធផល​ពិនិត្យ។

 

ការ​ត្រួត​ពិនិត្យ​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖

១. ការ​ត្រួត​ពិនិត្យ​ដោយ​ការ​ស្ទាប​រក​ដុំ​សាច់​មហារីក។
២.ការ​ថត​អេកូ
៣.ការ​គាប​មើល​ដោះ (mammographie)

 

បើ​អ្នក​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ខាង​លើ​ផ្ទាល់​តែ​ម្តង​នោះ អ្នក​នឹង​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ដូចជា៖

– ការ​ធ្វើ​តេស្ត​រក​មើល​ហ្សែន BRCA1/BRCA2
– ការ​រក​មើល​សញ្ញា​សម្គាល់​ដុំ​សាច់​មហា​រីក CA153
– ការ​ពិនិត្យ​រក​មើល​សញ្ញា​សម្គាល់​ដុំ​សាច់​មហារីក CA125

 

រួម​ទាំង​ការ​ពិនិត្យ​រក​មើល​ដុំ​សាច់​មហា​រីក
– Alpha-fetoproteine (AEP)
– Carcinoembryonic antigen (CEA)

 

ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​មហា​រីក​សុដន់​ដំណាក់​កាល​ដំបូង៖

 

មន្ទីរពេទ្យ​ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ពិនិត្យ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ

 

របៀប​ត្រួត​ពិនិត្យ​មើល​សុដន់​ដោយ​ខ្លួន​ឯង៖

 

មន្ទីរពេទ្យ​ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ពិនិត្យ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ

 

គោលការណ៍​សំខាន់ៗ​ក្នុង​ការ​បង្ការ​ជំងឺ​មហា​រីក​សុដន់ ដែល​ជា “ឃាតក​ទី​១” ក្នុង​ការ​បំផ្លាញ​សុខភាព​របស់​ស្ត្រី។ ក្រុម​អ្នក​ជំនាញ​ថា ជំងឺ​មហារីក​សុដន់​មិន​ត្រឹម​តែ​អាច​បង្ការ​នោះ​ទេ ថែម​ទាំង​ការ​បង្ការ​នេះ​អាច​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង។ ជាង​ ៧០% នៃ​ជំងឺ​មហារីក​សុដន់​ អាច​បង្ការ​ដោយ​ខ្លួន​ឯង​បាន ដោយ​គ្រាន់​តែ​ព្យាយាម​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង។

 

១. យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ៖ គួរ​បរិភោគ​ប្រេង​រុក្ខជាតិ កាត់​បន្ថយ​ការ​បរិភោគ ឬ​មិន​បរិភោគ​ខ្លាញ់​សត្វ និង​ពពួកmargarine គួរ​បរិភោគ​សាច់​ត្រី​ស្រស់ៗ​បន្លែ និង​ផ្លែឈើ។

២. យក​ចិត្ត​ទុក​ដាក់​លើ​របៀប​រស់​នៅ៖ ជៀសវាង​ការ​ជក់​បារី និង​ផឹក​ស្រា​ច្រើន​ហួស​កម្រិត​ក្នុង​មួយ​ថ្ងៃ មិន​ត្រូវ​ជក់​បារី​លើស​ពី ៥ ដើម មិន​ត្រូវ​ផឹក​ស្រា​លើស​ពី​កន្លះ​លីត្រ​នៃ​ស្រា​ក្រហម​ក្នុង​មួយ​ថ្ងៃ។

៣. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់៖ ត្រូវ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​៤​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​បាន៥០%។ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​កាត់​បន្ថយ​ភាព​ធាត់​ដែល​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​នូវ​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​និង​អតុល្យភាព​នៃ​អ័រម៉ូន​ផង​ដែរ។

៤. ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ឱសថ៖ គោរព​តាម​លក្ខខណ្ឌ​ធម្មជាតិ ជៀសវាង​ការ​ប្រើ​ថ្នាំ oxytocin ជៀស​វាង​ការ​ប្រើ​ថ្នាំ​ហួស​កម្រិត ឬ​ប្រើ​ប្រាស់​មួយ​ចំនួន​រយៈ​ពេល​យូរ​ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​កើត​ជំងឺ​មហា​រីក​ ដូចជា ពពួក​ឱសថ​បន្ថយ​ភាព​ធុញ​ថប់ ពពួកAntihistamines ឱសថ​បញ្ចុះ​ទឹក​នោម ឱសថ​បំបាត់​ក្អួត ឱសថ​បន្ថយ​សម្ពាធ​ឈាម ថ្នាំ​ងងុយ​គេង ជៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ជា​ញឹកញាប់ កំណត់​មិន​ឲ្យ​មាន​ការ​លើស​នៃ​កម្រិត​អ័រម៉ូន។

៥. ត្រួត​ពិនិត្យ​ដោយ​ខ្លួនឯង​ឲ្យ​បាន​១​ដង​ក្នុង​១​ខែ៖ ការ​ត្រួត​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រុករក​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង។

 

បើ​ស្ត្រី​គ្រប់​រូប​ចាប់​អារម្មណ៍ ឬ​សង្ស័យ​ពី​សុខភាព​ខ្លួន ចង់​ធ្វើការ​កំណត់​រោគ​វិនិច្ឆ័យ​ពី​ជំងឺ​មហា​រីក​សុដន់​ឲ្យ​កាន់​តែ​ច្បាស់ សូម​កុំ​ខ្មាសអៀន​ និង​ប្រញាប់​មក​ចុះ​ឈ្មោះ​ត្រួត​ពិនិត្យ​ដោយ​ឥត​គិត​ថ្លៃ ព្រោះ​ពេល​វេលា និង​ចំនួន​នៃ​ការ​ត្រួត​ពិនិត្យ​មាន​កំណត់។ សម្រាប់​ព័ត៌មាន​លម្អិត អ្នក​អាច​អញ្ជើញ​ទៅ​កាន់​ទី​ស្នាក់​ការ​តំណាង​របស់​មន្ទីរពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ វិមាន​កាណាឌីយ៉ា​ជាន់​ទី​១៩ ឬ​អាច​ទាក់​ទង​ 023 96 8888 / 089 96 8888

 

អត្ថបទ៖ ពាណិជ្ជកម្ម