ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

ស្រាបៀរ​លីអូ បាន​ជ្រើស​យក​ថ្ងៃ​ទី​១៣ តុលា ជា​ថ្ងៃ​ពិសេស​ដើម្បី​បើក​សម្ពោធ​ យុទ្ធនាការ​រួម​ចំណែក​ជួយ​ដល់​សង្គម​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​របស់​ខ្លួន ដើម្បី​ជួយ​ជន​ពិការ​ដោយសារ​មីន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។

 

អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធាន​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Singha Asia ថ្លែង​ថា វា​សំខាន់​ណាស់​សម្រាប់​ស្រាបៀរ​លីអូ ដើម្បី​ជា​កិច្ច​តប​ស្នង​ដល់​ប្រជាជន​កម្ពុជា​ ដែល​គាំទ្រ​ស្រាបៀរ​លីអូ ចាប់​តាំង​ពី​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក។

 

ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

 

អ្នកនាង​បាន​ពន្យល់​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​អ្នក​កាសែត និង​ដៃគូ​ពាណិជ្ជកម្ម​ថា “ស្រាបៀរ​លីអូ បាន​ជួយ​ប្រជាជន​កម្ពុជា​ជា​ច្រើន​ឲ្យ​មាន​ភាព​រីករាយ មាន​មិត្តភាព មាន​សមិទ្ធផល ឬ​អាច​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន ព្រោះ​យើង​ជឿ​ថា​ នេះ​ជា​ពេល​ដែល​ត្រូវ​ផ្ដល់​តម្លៃ និង​ទទួល​ស្គាល់​ដល់​ប្រជាជន​កម្ពុជា​រាប់​រយ​ពាន់​នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​ភាព​ពិការ​ដោយ​សារ​មីន”។

 

ជាមួយ​ការ​​ចូលរួម​គាំទ្រ​ដោយ​មូលនិធិ​ជើង​សិប្បនិម្មិត​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ប្រទេស​ថៃ មជ្ឈមណ្ឌល​កម្ចាត់​មីន​ថៃ ឬ TMAC និង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឬ CMAC យុទ្ធនាការ CSR របស់​ស្រាបៀរ​លីអូ មាន​ឈ្មោះ​ថា «ចែក​រំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក» នឹង​ជួយ​ឲ្យ​ជន​ពិការ​ទទួល​បាន​ជើង​សិប្បនិម្មិត។ សាធារណជន​ទូទៅ​អាច​បរិច្ចាគ​ក្រវិល​កំប៉ុង​ស្រាបៀរ​លីអូ នៅ​ក្នុង​ធុង​ស្រាបៀរ​លីអូ ដែល​មាន​នៅ​តាម​ទីតាំង​ជាច្រើន​ក្នុង​ខេត្ត​ក្រុង​សំខាន់ៗ។ មូលនិធិ​ជើង​សិប្បនិម្មិត​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ប្រទេស​ថៃ នឹង​ប្រមូល​ក្រវិល​កំប៉ុង​ដែល​បាន​បរិច្ចាគ​ទាំង​អស់ ដើម្បី​ផលិត​ជើង​សិប្បនិម្មិត​ រួច​បរិច្ចាគ​បន្ត​មក CMAC។

 

យុទ្ធនាការ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ផេក​ហ្វេសប៊ុក Leo Beer Cambodia ៕

 

ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

 

ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

 

ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

 

ស្រាបៀរ​លីអូ ជួយ​កម្ពុជា​​​លើក​ដំបូង​ពុំ​ធ្លាប់​មាន តាម​រយៈ​យុទ្ធនាការ​​រួម​ចំណែក​ជួយ​សង្គម

 

អត្ថបទ៖ ពាណិជ្ជកម្ម