រឿង​៨​យ៉ាង​ដែល​​ មនុស្ស​ជោគជ័យ​ធ្វើ​ ពេល​ជួប​បញ្ហា

រឿង​៨​យ៉ាង​ដែល​​ មនុស្ស​ជោគជ័យ​ធ្វើ​ ពេល​ជួប​បញ្ហា

ពេលគិតដល់កំពូលមនុស្សជោគជ័យក្នុងលោក ដូចជាមេដឹកនាំប្រទេស មហាសេដ្ឋី និងអគ្គនាយកក្រុមហ៊ុនធំៗជាដើម លោកអ្នកប្រហែលនឹកស្រមៃថាមនុស្សទាំងអស់នោះធ្វើការគ្មានពេលសម្រាកទេ។ តាមពិតមនុស្សទាំងអស់នៅប្រហែលធ្វើការច្រើនម៉ោងជាមនុស្សទូទៅមែន ប៉ុន្តែអ្នកទាំងអស់នោះក៏តែងតែជួបបញ្ហា និងមានពេលដែលគេមិនអាចធ្វើការបានដែរ។ ដូច្នេះតើមនុស្សជោគជ័យទាំងអស់នោះធ្វើអ្វីនៅពេលធ្វើការមិនកើត?

១/ ហាត់ប្រាណ៖ មនុស្សជោគជ័យមានទម្លាប់ហាត់ប្រាណទៀងទាត់។ តើមានអ្វីទាក់ទងនឹងការហាត់ប្រាណ? មានប្រយោជន៍ច្រើនជាងអ្វីដែលយើងដឹងទៅទៀត។ ការហាត់ប្រាណទៀងទាត់ជាទម្លាប់របស់មនុស្សដែលមានគោលដៅជាក់លាក់។ ការហាត់ប្រាណក៏ជួយបន្ធូរភាពតានតឹង បង្កើនថាមពល។

២/ រស់ដោយរីករាយ៖មនុស្សជោគជ័យដូចជាលោក Bill Gates និង Richard Branson ជាដើមសុទ្ធតែធ្លាប់និយាយហើយថា ការសម្រាកពីការងារមួយរយៈដើម្បីដើរលំហែកាយនឹងជួយបង្កើនសុខភាពផ្ទាល់ខ្លួន និងផលិតភាពការងារ។

៣/ ធ្វើសមាធិ៖ចំណាយពេលខ្លះដើម្បីរៀនធ្វើសមាធិ លោកអ្នកនឹងឃើញភាពអស្ចារក្នុងជីវិត។ បើមិនធ្វើដើម្បីគោលដៅសាសនាទេ យ៉ាងហោចណាស់ក៏ការធ្វើសមាធិត្រឹមត្រូវអាចជួយជម្រះចិត្ត បង្កើនការចងចាំ និងជួយឱ្យមានស្មារតីគ្រប់ពេល។

៤/ អានសៀវភៅ៖ការអានជាប្រចាំមានប្រយោជន៍ច្រើនណាស់។ មិនខ្វល់ថា លោកអ្នកចាប់ផ្តើមអានអ្វីទេ ហើយបើទោះជាអានច្រើនយ៉ាងណាក៏មិនមានបញ្ហាអាក្រក់អ្វីឡើយ។ ការអានកាសែត ទស្សនាវដ្តី ប្រលោមលោក និងសៀវភៅគ្រប់ប្រភេទទាំងអស់ជួយឱ្យលោកអ្នកចេះពាក្យពេចន៍ច្រើន ពង្រីកទស្សនវិស័យ បង្កើនការចងចាំ និងទទួលបានគំនិតថ្មីៗ។

៥/ រៀន៖មនុស្សជោគជ័យដឹងថា មិនខ្វល់ថាលោកអ្នកគិតថាខ្លួនឯងដឹងច្រើនប៉ុណ្ណាទេ ក្នុងលោកនេះនៅតែមានរឿងថ្មីៗដែលត្រូវរៀនជានិច្ច។ បើទោះជាលោកអ្នកមានចំណេះដឹងគ្របដណ្តប់លើវិស័យដែលលោកអ្នកកំពុងតែ ធ្វើការក៏ដោយ ក៏តែងតែមានព័ត៌មានថ្មីៗ ចរន្តថ្មីៗ និងបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់។

៦/ ស្ម័គ្រចិត្ត៖មនុស្សជោគជ័យចំណាយពេលខ្លះដើម្បីធ្វើកិច្ចការស្ម័គ្រចិត្ត ដើម្បីផ្តល់ជូនសង្គមវិញ និងដើម្បីឆ្លៀតឱកាសបង្កើតទំនាក់ទំនង។ ការងារស្ម័គ្រចិត្តជាឱកាសផ្សាភ្ជាប់មនុស្សដែលមានជំនាញ និងចំណង់ចូលចិត្តស្រដៀងគ្នា។

៧/ បង្កើតទំនាក់ទំនង៖ព្រឹត្តិការបង្តើតបណ្តាញទំនាក់ទំនងជាឱកាសមានតម្លៃណាស់ ហើយលោកអ្នកគួរតែព្យាយាមស្វែងរកឱកាសបែបនេះឱ្យបានញឹកញាប់។ មនុស្សថ្មីៗអាចនាំមកនូវឱកាសថ្មីៗ ទំនាក់ទំនងថ្មីៗ ជំនាញថ្មីៗ និងព័ត៌មានថ្មីៗ។ បន្ថែមពីលើនេះ ការមានទំនាក់ទំនងល្អក្នុងសង្គមនាំមកនូវសុខភាពផ្លូវចិត្តទៀតផង។

៨/ ឱ្យតម្លៃមនុស្សដែលខ្លួនស្រឡាញ់៖មនុស្សជោគជ័យភាគច្រើនព្យាយាមឆ្លៀតពេលនៅជាមួយមនុស្សដែលគេស្រឡាញ់។ មនុស្សខ្លះងប់ងុលនឹងការរកលុយ និងអំណាចរហូតដល់ភ្លេចគិតមនុស្សជុំវិញខ្លួន។ ធ្វើបែបនេះប្រហែលទទួលបានជោគជ័យក្នុងមួយរយៈពេលខ្លីមែន ប៉ុន្តែទីបំផុតលោកអ្នកនឹងមានអារម្មណ៍ឯកោ ហើយនឹងយល់ថាអ្វីៗដែលខំប្រឹងប្រែងកន្លងមកជាការឥតប្រយោជន៍៕

ប្រភព ៖ thephnompenhtimes

Loading...

  • រឿង​៨​យ៉ាង​ដែល​​ មនុស្ស​ជោគជ័យ​ធ្វើ​ ពេល​ជួប​បញ្ហា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: