តើការពាក់ស្រោមពីរជាន់ អាច​ការពារ​មិនឱ្យ​មាន​ ផ្ទៃពោះ​បានដែរ​ឬទេ?

តើការពាក់ស្រោមពីរជាន់ អាច​ការពារ​មិនឱ្យ​មាន​ ផ្ទៃពោះ​បានដែរ​ឬទេ?

ការប្រើស្រោមអនាម័យអនាម័យ គឺជាវិធីដ៏ល្អបំផុតក្នុងការបង្ការការមានផ្ទៃពោះ និងការឆ្លងរោគផ្សេងៗ ប៉ុន្តែការពាក់ស្រោមអនាម័យពីរជាន់អាចបង្កឱ្យមានបញ្ហាអាក្រក់ទៅវិញ។ ការពាក់ស្រោមអនាម័យពីរជាន់មិនអាចបង្កើនការការពារបាននោះទេ ហើយថែមទាំងធ្វើឱ្យដំណើរនៃការរួមភេទមិនស្រួលថែមទៀត។

ហេតុអ្វីបានជាការពាក់ស្រោមអនាម័យម្តងពីរមិនអាចការពារបាន?

ពេលដែលអ្នកចាប់ផ្តើមរួមភេទ ការកកិតត្រូវបានកើតឡើងរវាងស្រោមអនាម័យទាំងពីរ ដែលបណ្តោលឱ្យដាច់រហែក ដូច្នេះទឹកកាមនឹងធ្លាយមកក្រៅ ហើយការមានផ្ទៃពោះនឹងកើតមានឡើងដដែល។ ក្រៅពីនេះការពាក់ស្រោមពីរជាន់អាចធ្វើឱ្យដំណើរនៃការរួមភេទមិនស្រួល និងបណ្តោលឱ្យបាត់បង់ចំណង់។ មិនតែប៉ុណ្ណោះការរុំតឹងពេកធ្វើឱ្យលិង្គមិនអាចបះឡើងបាន ហើយអារម្មណ៍ពុះកញ្ជ្រាលត្រូវបានកាត់បន្ថយ។ លើសពីនេះទៅទៀត វានឹងធ្វើឱ្យមិត្តស្រីរបស់អ្នកមានអារម្មណ៍មិនស្រួល ហើយមិនអាចឱ្យនាងឈានដល់កម្រិតកំពូលបាន។

បើមិនទាន់ចង់មានផ្ទៃពោះ តើអ្នកគួរតែចៀសវាងដែរឬទេ?

ប្រសិនបើអ្នកពិតជាព្រួយបារម្ភខ្លាំង ហើយចង់ប្រាដកថាមិនចង់ឱ្យមានផ្ទៃពោះ មានវិធីមូយចំនួនដែលអ្នកអាចធ្វើបាន។ ប្រើស្រោមអនាម័យតែមួយជាន់ ទើបមានគុណភាពល្អ។ ក្រៅពីនេះអ្នកអាចជូនមិត្តស្រីរបស់អ្នកទៅមន្ទីពេទ្យរោគស្ត្រី និងចាប់ផ្តើមទទួលយកការប្រើថ្នាំគ្រាប់ពន្យាកំណើត។ ប៉ុន្តែនាងត្រូវតែលេបថ្នាំរាល់ថ្ងៃមុនពេលចាប់ផ្តើមរួមភេទដោយមិនបានការពារ។

អ្នកអាចសាកល្បងវិធីសាស្ត្រមួយទៀតដោយមិនចាំបាច់ប្រើស្រោម គឺដកអាអូនតូចចេញមុនពេលដែលអ្នកបញ្ចេញទឹកកាម។ វិធីបញ្ចេញទឹកកាមមកក្រៅនេះ នឹងជួយមិនឱ្យដៃគូរបស់មានផ្ទៃពោះនោះទេ ប៉ុន្តែត្រូវមានភាពរហ័សបន្តិច។ ជាចុងក្រោយ អ្នកអាចសាកល្បងរួមភេទរយៈពេលបួនថ្ងៃមុនពេលនាងមករដូវ ហើយក្នុងកំឡុងពេល ឬបួនថ្ងៃបន្ទាប់ពីបញ្ចប់ការមករដូវ ជាឱកាសនៃការមានផ្ទៃពោះ ប៉ុន្តែក្នុងកម្រិតទាប។

គួរចង់ចាំ៖ ចំណុចសំខាន់មួយដែលអ្នកគួរតែចងចាំ គឺ (សារធាតុរាវដែលបញ្ចេញពីលិង្គរបស់អ្នក) អាចមានមេជីវិតឈ្មោល។ ដូច្នេះអ្នកត្រូវប្រាដកខ្លួនឯងថា មិនបានព្យាយាមបញ្ចូលលិង្គរបស់អ្នកទៅក្នុងទ្វារមាសរបស់នាង ខណៈដែលមិនបានប្រើស្រោម ព្រោះការមានផ្ទៃពោះអាចកើតមានឡើងដោយចៃដន្យបាន៕

ប្រភព  ៖ khmerpropey

Loading...

  • តើការពាក់ស្រោមពីរជាន់ អាច​ការពារ​មិនឱ្យ​មាន​ ផ្ទៃពោះ​បានដែរ​ឬទេ?已关闭评论
  • 29 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:សុខភាព
Tags: