អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋបាលខេត្តកណ្ដាលបានបើកជាផ្លូវការហើយ នូវព្រឹត្តិការណ៍ អុំទូកសាកល្បង ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ១៤ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះនៅមុខព្រះបរមរាជវាំងចតុម្មុខមង្គល។

អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​

បើតាមឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីអុំទូកនេះធ្វើឡើងដោយមានទូកចូលរួមចំនួន៣០គូ ក្នុងនោះមានទូកខ្នាតវែង ទូកអុំខ្នាតអន្តរជាតិ និងទូកផ្កាចារ សរុបកីឡាករអុំទូកមានចំនួនប្រមាណជាង៣ពាន់នាក់។

អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​

ចំពោះការរៀបចំនោះ ខេត្តក៏មានរៀបចំឲ្យការបាញ់កាំជ្រួចនៅ៦កន្លះជាច្រើនដើម មានបង្ហោះគោមប្រមាណជា១០០គោមនិងមានការបណ្ដែតប្រទីបមហាជន៧ពាន់ប្រទីបនៅពេលរាត្រី ដែលចេញព្រះវស្សាផងដែរ។ ចំនួននៅលើគោកវិញរដ្ឋបាលខេត្តក៏បានរៀបចំឲ្យមានការប្រគំតន្ត្រី ល្បែងកម្សាន្តកុមារ ការដាក់តាំងលក់ផលិតផលប្រើប្រាស់ នំចំណីអាហារ និងរបស់របរជាច្រើនទៀត។

អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​

សូមបញ្ជាក់ថា ពិធីអុំទូកសាកល្បងនេះនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី១៥នេះរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយក្នុងនោះ សម្រាប់ជ័យលាភីមានពីរប្រភេទ គឺ ជ័យលាភីទូកមានល្បឿនលឿន និងជ័យលាភីទូកល្បឿនលឿនប្រហាក់ប្រហែលគ្នា (អុំត្រសង)។ ហើយការប្រគល់ពាននិងប្រាក់រង្វាន់ជ័យលាភីទាំងនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី៕

អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​ អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​

ប្រភព ៖ kqube

Loading...

  • អុំទូក​នៅ​ក្រុង​តាខ្មៅ​ រយៈពេល​ពីរ​ថ្ងៃ​​នេះ​ ​នឹង​​មាន​​អ្វី​​ពិសេស​?​ (មានវីដេអូ)​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: