រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបណ្ដាលឲ្យនារីម្នាក់បកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯនារីម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញពីភ្នំពេញទៅលេងស្រុកកំណើត ក៏ត្រូវបានរថយន្ដដឹកទឹកកកបើកស្របទិសក្នុងល្បឿនលឿន មកបុកពីក្រោយបពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោផ្លូវ២១៧ ទល់មុខនឹងផ្លូវចូលមជ្ឍមណ្ឌលប្រល័យពួជសាសន៍ជើងឯក ដែលស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

តាមប្រភពពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេបានឃើញនារីពីរនាក់ជិះម៉ូតូម៉ាក(ស្គុពី)ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ១AU.៤៣៦៥ ជិះឌុបគ្នាពីទិសដៅពីជើងទៅត្បូង ស្របពេលនោះដែរ ក៏មានរថយន្តដឹកទឹកកកមួយគ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២M .៣៨៩២ បើកមកពីក្រោយម៉ូតូជនរងគ្រោះក្នុងល្បឿនលឿន ហើយក៏បុកចំពីខាងក្រោយម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលចូលក្រោមកង់រថយន្តម្នាក់កិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត ដែលបានឌុបនោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សីភ្លាមៗ ។

រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះដែលត្រូវរថយន្តបុកមានឈ្មោះ រិទ្ធ ឌិន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិលួ សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកព្នៅ រងរបួសធ្ងន់ ជាអ្នកបើកម៉ូតូ និងនារីម្នាក់ទៀត មានឈ្មោះ ជៀន ស្រីលក្ខណ៍ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

 ចំណែករថយន្តបើកបាន១៥ម៉ែត្រ ទុកចោលហើយ ក៏ចុះរត់តែត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ ដោយតៃកុងរថយន្តមានឈ្មោះ ភោក ចំរើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងស្រុកកំណើតភូមិតាំងក្រត ឃុំតបៀប ស្រុករវៀង ខេត្តព្រះវិហារ ព្រូរថយន្ត ប៊ុន ម៉េងលី ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ខដង្កោបានសហកាជាមួយនឹងនគរបាលចរាចរណ៍ក្រុងបានចុះមកវាស់វែងរួចបានយករថយន្តបង្កអ្នកបើកបរ និងព្រូ ព្រមទាំងម៉ូតូទៅរក្សារទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើឯកសារ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ប្រភព ៖ nokorwatnews

Loading...

  • រថយន្តដឹកទឹកកកបើកលឿនទៅបុកម៉ូតូស្គូពីពីក្រោយ នារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: