សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!

6 Videos


បន្ទាប់ពីចាប់ដៃគូថ្មីដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាកម្លោះសង្ហា និងមានអាជីពជាកីឡាករបាល់ទាត់ លី វ៉ាហេត និងកំពុងចាប់ដៃគ្នាសម្ដែងក្នុងរឿង «ខូចចិត្តអាជីព» បានមួយរយៈរួចមក តារាសម្ដែងស្រីមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ហាក់ដូចជាបង្ហោះសារខូចចិត្តជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។

សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!

ស្របពេលដែលកំពុងសហការគ្នាថតនូវរឿងថ្មីជាមួយដៃគូដែលជាកម្លោះសង្ហា លី វ៉ាហេត នេះដែរ ពេលនេះ សុខ សោម៉ាវត្តី បានបង្ហោះសារខូចចិត្តទៀតហើយដែលមានសេចក្ដីយ៉ាងដូច្នេះថា «ជាមនុស្សម្នាក់ចេះអន់ចិត្ត ចេះហត់ តែអត់ចេះនិយាយ … បើគេចេះបារម្ភពីយើងពិតមែនមិនចាំបាច់យើងនិយាយទេ គេដឹងទួនាទីគេហើយថាគេជាអ្នកណា ….»

សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!

តាមរយៈសារដែលពោរពេញដោយមនោសញ្ចេតនាខាងលើនេះ តារាសម្ដែងមានសម្រស់មិនចាញ់ក្រមុំ សុខ សោម៉ាវត្តី ហាក់បីដូចជាចង់ឡែបខាយទៅលើដៃគូវ័យក្មេងដែលជាកីឡាករបាល់ទាត់ពាក់លេខ ៤ លី វ៉ាហេត អ៊ីចឹង ព្រោះកន្លងមកគេឃើញតារាស្រីរូបនេះ បង្ហោះសារខូចចិត្ត និងរូបភាពស្និទ្ធស្នាលជាមួយគ្នាសម្បើមណាស់។

សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!

តែទោះជាយ៉ាងនេះក្ដី យើងមិនអាចកំណត់បានថា សុខ សោម៉ាវត្តី បង្ហាញអារម្មណ៍ខូចចិត្តបែបនេះទៅលើ លី វ៉ាហេត ឬក៏ទៅលើនរណាផ្សេងនោះទេ ឬក៏វាគ្រាន់តែជាខ្លឹមសារនៃសាច់រឿងដែលតារាសម្ដែង សុខ សោម៉ាវត្តី ចង់បង្ហោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនក៏ថាបាន៕ BeBe

សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!សុខ សោម៉ាវត្ដី ជួបដៃគូថ្មី មានអីបង្ហោះសារខូចចិត្តរហូត!