វិធី​៦​យ៉ាង​ដើម្បី​​ សម្រេច​គោល​ដៅ​ បាន​ឆាប់

វិធី​៦​យ៉ាង​ដើម្បី​​ សម្រេច​គោល​ដៅ​ បាន​ឆាប់

ការសិក្សាស្រាវជ្រាវបង្ហាញថា ការមានភាពច្បាស់លាស់ចំពោះ គោលដៅគឺជាកត្តាសំខាន់បំផុតដើម្បីជំរុញ ទឹកចិត្តឱ្យសម្រេចបានគោលដៅទាំងនោះ។ ប្រសិនបើលោកអ្នកមិនច្បាស់ចំពោះអ្វីដែលកំពុងតែធ្វើទេលោកអ្នកពិតជាពិបាកជំរុញចិត្តខ្លួនឯងណាស់។ មូលហេតុនេះហើយដែលធ្វើឱ្យមនុស្សជាច្រើននាក់នៅឆ្ងាយពីក្តីសុបិនរបស់គេ។ មធ្យោបាយខាងក្រោមនេះជួយឱ្យលោកអ្នករកបានភាពច្បាស់លាស់ដើម្បីសម្រេចគោលដៅ ធំបំផុតក្នុងជីវិត៖

១/ ព្រមទទួលយកអ្វីដែលថ្មី៖ មនុស្សភាគច្រើនគិតថា រឿងដែលគេមិនដឹងជារឿងគ្រោះថ្នាក់ប៉ុន្តែក៏មានមនុស្សខ្លះបើកចិត្តទទួលយករឿងដែលគេមិនដឹងដែរ។ ក្មេងៗរៀនឆាប់ចេះជាងមនុស្សចាស់ព្រោះក្មេងៗមិនសូវខ្លា ចនិងរុញរា ចំពោះអ្វីដែលគេមិនដឹងឡើយ។ ស្ថានភាពជោគជ័យនិងបរាជ័យក៏មានភាពប្រថុយប្រថានដូចការ រៀនសូត្ររបស់ ក្មេងៗដែរ។

២/ ស្វែងរកភាពច្បាស់លាស់ឱ្យបានឆាប់៖ប្រសិនបើលោកអ្នកចង់សម្រេចកិច្ចការធំដុំក្នុងជីវិត ផ្លូវដែលត្រូវដើរនឹងមិនងាយស្រួលទេ ហើយក៏មិនច្បាស់លាស់ដែរ។ លោកអ្នកជាមនុស្សប្រមាញ់រតនវត្ថុ ដូច្នេះលោកអ្នកស្វែងរកតម្រុយ និងពន្លឺទាំងអស់នៅតាមផ្លូវ។ នេះជាដំណើរតាមរកក្តីសុបិនធំៗ។

៣/ រៀនប្រកបដោយគោលបំណង៖ពេលរៀនត្រូវតែមានបំណងថាចង់ចេះអ្វី។ នៅពេលលោកអ្នកដឹងថា ខ្លួនឯងចង់រៀនឱ្យចេះអ្វីហើយ លោកអ្នកអាចសម្រេចបានថានរណាដែលលោកអ្នកត្រូវទៅរកដើម្បីឱ្យគេជួយ។ មានតែលោកអ្នកទេដែលដឹងនិងអាចសម្រេចបានថាខ្លួនឯងចេះអ្វី។

៤/ ផ្តោតលើការរៀនសូត្រតាមបរិបទ៖ក្បួនសម្រាប់រៀនរបៀបនេះគឺ ត្រូវរៀនទ្រឹស្តី អនុវត្តទ្រឹស្តីជាក់ស្តែងទ ទួលយកការវាយតម្លៃ និងបន្តអនុវត្តមេរៀន។ នៅក្នុងពិភពដែលសម្បូរព័ត៌មានដូចសព្វថ្ងៃនេះការរៀនដោយ អនុវត្តជាក់ស្តែងកំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់។ ការស្រាវជ្រាវបង្ហាញថា ការព្រមទទួលយកការវាយតម្លៃនិងយោបល់ពីមនុស្សជិតខាងគឺជាការរៀនដែលមាន ប្រសិទ្ធភាពបំផុត។

៥/ កំណត់គោលដៅជាក់លាក់ និងពេលដែលត្រូវសម្រេច៖ពេលរៀនសូត្រចប់រួចរាល់ហើយ លោកអ្នកត្រូវប្រលូកក្នុងពិភពលោកពិតប្រាកដ។ លោកអ្នកត្រូវចាប់ផ្តើមកំណត់គោលដៅធំៗដែលតម្រូវឱ្យប្រើប្រាស់ ចំ ណេះ ដឹងដែលបានរៀនមកទាំងអស់។ ការកំណត់ពេលវេលាដើម្បីសម្រេចគោលដៅមិនគួរយូរពេកទេដើម្បីកុំឱ្យមានអារម្មណ៍រវើរវាយភ្លេចគោលដៅដែលចង់បាន។

៦/ តាមដាន និងទទួលខុសត្រូវ៖ភាពច្បាស់លាស់បង្កើតការជំរុញទឹកចិត្ត ចំណែកការតាមដានបង្កើតការយកចិត្តទុកដាក់គ្រប់ពេល ហើយការធ្វើរបាយការណ៍បង្កើតទំនួលខុសត្រូវ។ ទាំងបីនេះជាកត្តាជួយឱ្យលោកអ្នកដើរបានលឿននៅលើមាគ៌ាជោគជ័យ។ ប្រសិនបើលោកអ្នកមិនតាមដានឥរិយាបថប្រចាំថ្ងៃរបស់ខ្លួនឯងទេ លោកអ្នកពិតជាមិនដឹងថាបានធ្វើខុសពីគោលដៅកំរិតណាទេ។ លើសពីការតាមដាននេះ ការសិក្សាស្រាវជ្រាវរកឃើញថាការទទួលខុសត្រូវក៏ជួយបង្កើនគុណភាពនៃ ការងារដែរ៕

ប្រភព ៖ thephnompenhtimes

Loading...

  • វិធី​៦​យ៉ាង​ដើម្បី​​ សម្រេច​គោល​ដៅ​ បាន​ឆាប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: