ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ ​

សៀមរាប៖ នៅលើកំណត់ផ្លូវជាតិលេខ៦៧ចាស់ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ខាង ត្បូងអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រីចម្ងាយប្រហែល៣០០ម៉ែត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ ០២គ្រឿងបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹង កន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាលស្តីទីស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើ នេះកើតឡើងនៅវេលាម៉ោង ១៦ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។លោកអធិការនគរបាលស្តីទីបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សាន ណាគ្រី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងត្រី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់) និងម្នាក់ទៀតជាមន្ត្រីអជ្ញាធរអប្សារា មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ករណីនេះបណ្តាលមកពីរថយន្តបើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវអន្ទង់អាំង (រៀងជាអក្សរ N) បណ្ដាលឲ្យជ្រុលចង្កូតទៅ បុកជនរងគ្រោះជិះម៉ូតូស្របទិសគ្នាទាំង០២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីកើតហេតុរថយន្ តបន្តបើករត់គេចខ្លួនបានស្រមោល។
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឃើញហើយនៅខេត្តឧត្តរមានជ័យ ហើយពួកគាត់កំពុង ធ្វើដំណើរមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តបង្កកម្លាំងនគរបាលស្រុកបន្ទាយស្រី កំពុងធ្វើការ ស្រាវជ្រាវ និងចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះទាំង ០២គ្រឿង ត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ៕

ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ ​ ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ ​ ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ ​