បុរស​ម្នាក់​ស្រវឹងស្រា វាយ​ប្រពន្ធ​រហូត​សន្លប់​ស្ដូកស្ដឹង​ ​

ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤តុលា ឆ្នាំ២០១៦នេះ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិជំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ករណីនេះកើតឡើងមួយដោយមានបុរសម្នាក់ស្រវឹងស្រា បានវាយប្រពន្ធរហូតសន្លប់ស្ដូកស្ដឹងនៅនិងកន្លែង ដោយសារ បាត់២-៣ម៉ោង តែឮចាស់ៗថា ពេលឈ្លោះប្រកែកគ្នាដើរចេញសិនទៅ,ចូលមកវិញអ្វីៗនិងប្រសើរ…តែផ្ទុយទៅវិញ (មើលចុះ)វេទនាលើសដើម ។
ជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ សេង ពិសី អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទឹកបរិសុទ្ធ ស្នាក់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រាប់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ប្តីប្រពន្ធរបស់គាត់ បានឈ្លោះប្រកែកគ្នា ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា បុរសជាប្តីបានអង្គុយផឹកបៀរជាមួយឱពុកបង្កើត រីឯរូបគាត់ មិនបាននៅមើលប្តីផឹកទេ បានដើរទៅមើលចំការស្វាយ រហូតដល់ម៉ោង២រសៀល បានត្រឡប់មកពីចំការស្វាយវិញ ស្រាប់តែប្តីបោចសក់ និងឡើងជង្គង់ កុំតែបានម្ដាយរបស់គាត់មកទាន់ កុំអីមិនដឹងថាទៅជាយ៉ាងណាទេ ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា គាត់និងបុរសជាប្តីដែលមានឈ្មោះ សួន យុទ្ធ អាយុ ២៤ឆ្នាំ មុខរបរយាមចំការស្វាយ ស្ថិតនៅភូមិជំពុះក្អែក ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិចំបក់ ឃុំ ពត់ស ស្រុកបាទី ខេត្តតាកែវ បានដឹក ដៃគា្នចូលរោងការ តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៥ ហើយបានបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ អាយុ ៩ខែ ។ ស្ត្រីជា ប្រពន្ធបានបន្តទៀតថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមក បុរសជាប្តី មិនដែលខ្វល់ពីសុខទុក្ខគាត់ ជាប្រពន្ធទេ គិតតែផឹកស៊ី ស្រវឹងរករឿងប្រពន្ធ វាយធ្វើបាបជាច្រើនលើក ច្រើនសាមកហើយ ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធ បានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ និងបានទៅដាក់ពាក្យបណ្តឹង ពីបទ បង្កហិង្សាដោយចេតនា សូមឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់ ៕

បុរស​ម្នាក់​ស្រវឹងស្រា វាយ​ប្រពន្ធ​រហូត​សន្លប់​ស្ដូកស្ដឹង​ ​ បុរស​ម្នាក់​ស្រវឹងស្រា វាយ​ប្រពន្ធ​រហូត​សន្លប់​ស្ដូកស្ដឹង​ ​