Schweinsteiger ៖ Man Utd ជា​ក្លឹប​ចុង​ក្រោយ​បំផុត​របស់​ខ្ញុំ​នៅ​អឺរ៉ុប​

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់គឺកីឡាករ Bastian Schweinsteiger បច្ចុប្បន្នមិនជាប់ជម្រើសដំបូងរបស់ Man Utd ទេក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលកត្តានេះធ្វើសារព័ត៌មានសន្និដ្ឋានថាគេអាចនឹងចាកចេញពី  Man Utd ។

ហើយគិតមកដល់ពេលនេះមានក្លឹបមួយចំនួនបានចាប់ផ្ដើមធ្វើការទាក់ទងមកកាន់គេរួចមកហើយដោយក្នុងនោះមានទាំងក្លឹបអឺរ៉ុប នៅអាមេរិកក៏ដូចជាប្រទេសចិនផងដែរ ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះកីឡាករ Bastian Schweinsteiger បានបង្ហោះនៅលើ Twitter ផ្លូវការរបស់ខ្លួនថា ៖

« Man Utd គឺជាក្លឹបចុងក្រោយដែលខ្ញុំលេងនៅអឺរ៉ុប ខ្ញុំមានការគោរពចំពោះក្លឹបដទៃទៀត ក៏ប៉ុន្តែ Man Utd គឺជាក្លឹបតែមួយគត់ដែលអាចធ្វើឲ្យខ្ញុំចាកចេញពី Bayern Munich បាន ។ ខ្ញុំត្រៀមខ្លួនរួចរាល់បើសិន ក្លឹបត្រូវការខ្ញុំ នេះជាអ្វីដែលខ្ញុំនិយាយបានក្នុងស្ថានភាពនេះ ខ្ញុំសូមអរគុណទៅកាន់ Fan ទាំងអស់គ្នាដែលផ្ដល់គាំទ្រពេញទំហឹងសម្រាប់ខ្ញុំនាពេលថ្មីៗនេះ » ។

យោងតាមការបង្ហោះនេះគេអាចសន្និដ្ឋានថាកីឡាករ Bastian Schweinsteiger ទំនងជាអាចពន្យាការចាកចេញរហូតដល់ខែមករាគឺដល់ពេលបញ្ចប់កុងត្រាជាមួយក្លឹប ហើយមួយវិញទៀតការបង្ហោះនេះគេបានបញ្ជាក់ថាគេមិនជ្រើសរើសក្លឹបនៅអឺរ៉ុបទៀតទេ ដូចនេះជម្រើសគេគឺអាចនឹងផ្លាស់ទៅគឺក្របខណ្ឌ Major League Soccer របស់អាមេរិកនិង Chinese Super League របស់ប្រទេសចិន ព្រោះទីនោះសុទ្ធតែជាកន្លែងមានលក្ខខណ្ឌល្អសម្រាប់កីឡាករចាកចេញពីអឺរ៉ុប ។

ប្រភព ៖

  • Schweinsteiger ៖ Man Utd ជា​ក្លឹប​ចុង​ក្រោយ​បំផុត​របស់​ខ្ញុំ​នៅ​អឺរ៉ុប​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: