មេរៀន​នៃ​​ភាព​ជា​អ្នក​ដឹក​នាំ​ទាំង៥ ​ដែល​អ្នក​អាច​រៀន​បាន​ដោយ​គ្រាន់​តែ​លេង​បាល់​ទះ​

ជា​ធម្មតា​យើង​តែង​គិត​ថា​ ការ​លេង​បាល់​ទះ​ ជា​កីឡា​ដែល​នាំ​មក​នូវ​សុខភាព​ល្អ និង​ ជា​ការ​លេង​បំបាត់​ភាព​អផ្សុក​ផង​ដែរ ប៉ុន្តែ​វា​មិន​មែន​មាន​អត្ថប្រយោជន៍​​តែ​ប៉ុន​នេះ​​នោះ​ទេ ។​

ចុះ​ផ្សាយ​នៅ​គេហទំព័រ Inc. ក្រោយ​ពី​បាន​សម្ភាស​​​ អ្នក​គ្រប់​គ្រង​ខាង​ផលិតផល​នៅ​ Quora កញ្ញ Elynn Lee ថា​ ៖ “តើ​ការ​លេង​បាល់​ទះ​បាន​បង្រៀន​អ្វី​ដល់​អ្នក​ខ្លះ​ ?”​​​​​

“ការ​លេង​បាល់​ទះ​បាន​ផ្តល់​អោយ​យើង​នូវ​មេរៀន​ជា​ច្រើន​ដែល​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​”. Elynn Lee តប​ ។

ខាង​ក្រោម​នេះ​ជា​មេរៀន​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​ការ​លេង​បាល់​ទះ​

១.​ទំនាក់ទំនង​ជួយ​គ្នា​យ៉ាង​ល្អ

គ្រប់​កីឡា​ ការ​ទំនាក់ទំនង​យល់​ចិត្ត​គ្នា​ពិត​ជា​សំខាន់​ ពិសេស​គឺ​បាល់ទះ​នេះ​ ព្រោះ​កីឡា​ករ​ទាំង​អស់​ ត្រូវ​ឈរ​នៅ​ជិត​គ្នា​ រួច​​ត្រូវ​បែក​ចែក​តួនាទី​ & កន្លែង​ អោយ​កាន់​តែ​បាន​ប្រសិទ្ធភាព​ ដែល​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ ។​
(បើ​សិន​ជា​អ្នក​យល់​ចិត្ត​គ្នា​ នោះ​​​អ្នក​ក៏​មិន​អាច​ឈ្នះ​ងាយៗ​បាន​ដែរ​)

២.ការ​សម្រេច​ចិត្ត​រហ័ស​

បាល់ទះ​ពិត​ជា​លឿន​ណាស់​ វា​បង្រៀន​អោយ​យើង​ចេះ​បត់​បែន​តាម​ស្ថានភាព​យ៉ាង​រហ័ស​ អោយ​យើង​ចេះ​សម្រេច​ចិត្ត​ប្ដូរ​ទីតាំង​និង​​ជំហរ​ក្នុង​ពេល​មិន​ដល់​១​វិនាទី​ផង​ ។

៣.ទុកចិត្ត​ និង​ ផ្ដោត​លើ​​សមត្ថភាព​សមាជិក​ក្នុង​ក្រុម

ពេល​ដែល​យើង​លេង​បាល់ទះ​ដល់​កម្រិត​ពូកែ​មួយ​នោះ​ យើ​ង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​សមាជិក​គ្រប់​គ្នា​ ​
ថា​ពួក​គេ​មាន​ចំណុច​ខ្លាំង​រៀង​ៗ​ខ្លួន​ ដោយ​ជំនួស​ដោយ​ការ​គ្រប់​គ្រង​លម្អិត​ អ្នក​ត្រូវ​រក​វិធី​ធ្វើ​អោយ​ពួក​គេ​ឈាន​ទៅ​មុខ​ជានិច្ច​​ ឬ លើក​ទឹក​ចិត្ត​ ដើម្បី​អោយ​ពួក​គេ​ទៅ​រក​ភាព​ជោគ​ជ័យ​ ។​

៤.លេង​ទាំង​ពេល​ដែល​ចាញ់​គេ

បាល់​ទះ​បង្រៀន​អោយ​យើង​ចេះ​តស៊ូ​ស្វិត​ស្វាញ​ មិន​ថា​ពេល​ចាញ់​ពិន្ទុ​គេ​ក្តី​ ឬ​ ចាញ់​គេ​មួយ​ស៊ិក(cycle ១ជុំ)ក្តី – ជាមួយ​ទឹក​ចិត្ត​មិន​ចុះ​ចាញ់​អ្នក​នឹង​នៅ​តែ​អាច​យក​ឈ្នះ​ក្រុម​បដិបក្ខ​បាន​វិញ​ ។

៥.ទំនួល​ខុស​ត្រូវ​ នឹង​​ កំហុស​របស់​ខ្លួន​

គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​លេង​កីឡា​ជាមួយ​សមាជិក​ដែល​គិត​ថា​ខ្លួន​គេ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ជីវិត​យើង​ក៏​ដូច​គ្នា​​ ។​ ពេល​ដែល​យើង​លេង​បាល់​រួច​ ធ្វើ​អោយ​ខូច​បាល់​ ឬ ទប់​មិន​ជាប់​ យើង​នឹង​និយាយ​ថា​ “លើក​ក្រោយ​​ខ្ញុំ​នឹង​ទទួល​វា​អោយ​បាន ” មិនមែន​ទប់​មិន​បាន​បែរ​ជា​ទៅ​បន្ទោស​មក​ពី​បាល់​លឿន​ ឬ ទីលាន​រអិល​នោះ​ទេ​ ។


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖inc.com

  • មេរៀន​នៃ​​ភាព​ជា​អ្នក​ដឹក​នាំ​ទាំង៥ ​ដែល​អ្នក​អាច​រៀន​បាន​ដោយ​គ្រាន់​តែ​លេង​បាល់​ទះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: