ពិតជាគួរឲ្យរំភើបណាស់! ទីបំផុត កូនភ្លោះអភ័ព្វ កើតមកក្បាលជាប់គ្នា ទទួលការវះកាត់បំបែក ដោយជោគជ័យ

អាមេរិក៖ បន្ទាប់ពីកូនភ្លោះអភ័ព្វ កើតមកក្បាលជាប់គ្នា និងរស់នៅក្នុងសភាពបែបនេះអស់រយៈពេលជាង ១៣ខែកន្លងមក ទីបំផុតពួកគេទាំងពីរ បានទទួលការវះកាត់បំបែកដោយជោគជ័យហើយ។

កូនភ្លោះអភ័ព្វ Anias និង Jadon McDonald ដែលមានក្បាលជាប់គ្នានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់បំបែកចេញ ពីគ្នាដោយជោគជ័យ បន្ទាប់ពីចំណាយពេលធ្វើការវះកាត់បំបែកអស់រយៈពេល ២០ម៉ោង។

គួររំឮកថា កុមារភ្លោះទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ បន្ទាប់ពីឪពុកម្តាយរបស់ពួកគេ បានបញ្ជូនទៅមន្ទីរពេទ្យ Montefior ក្នុងតំបន់ Bronx នៃទីក្រុង New York កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ 

គ្រូពេទ្យវះកាត់របស់កុមារទាំងពីរ លោកវេជ្ជបណ្ឌិត Dr James Goodrich បានឲ្យដឹងថា វាពិតជាអស្ចារ្យណាស់ ដែលពួកគេទាំងពីរ អាចរស់បានយូររហូតដល់ពេលនេះ។ លោកបន្តថា នៅពាក់កណ្តាលនៃដំណើរការវះកាត់ ក្រុមគ្រូពេទ្យបានពិចារណាចង់បញ្ឈប់ការវះកាត់ទៅហើយ បន្ទាប់ពីពួកគេបានរកឃើញថា ក្មេងប្រុសទាំងពីរមានខួរក្បាលជាប់ជាមួយគ្នាយូរជាងអ្វី ដែលក្រុមគ្រូពេទ្យបានរំពឹងទុក។

លោកវេជ្ជបណ្ឌិត James បន្តថា រាល់សកម្មភាពវះកាត់នីមួយៗ ចង្វាក់បេះដូង និងសម្ពាធឈាមរបស់កុមារ Anias បានធ្លាក់ចុះរហូត ប៉ុន្តែទីបំផុតលោកបានរកឃើញចំណុចបើកមួយ ដែលអនុញ្ញាតឲ្យលោកបន្តការវះកាត់បំបែកកុមារទាំងពីរ ដោយជោគជ័យ។

តែទោះជាយ៉ាងណា កុមារ Anias នៅបន្តការវះកាត់នៅឡើយរហូតដល់ជិតថ្ងៃត្រង់ ថ្ងៃសុក្រ ខណៈកុមារ Jadon ត្រូវបានគេយកចេញពីបន្ទប់វះកាត់ តាំងពីម៉ោង៧ព្រឹកម្ល៉េះ។ កុមារ Anias ត្រូវបានក្រុមគ្រូពេទ្យនាំយក ទៅកាន់ឪពុកម្តាយរបស់គេវិញ នៅវេលាម៉ោង១រសៀល ប៉ុន្តែគ្រូពេទ្យបានព្រមានថា ក្មេងតូចនេះអាចនឹងប្រឈមនឹងបញ្ហារាងកាយធ្ងន់ធ្ងរ។ 

គួរបញ្ជាក់ថា ចំពោះករណីកុមារាភ្លោះ Anias និង Jadon នេះ វាពិតជាអស្ចារ្យណាស់ ដែលពួកគេទាំងពីរអាចរស់បានរហូតដល់ ១៣ខែ។ ភាគច្រើនទារកដែលកើតមកមានស្ថានភាព (ក្បាលជាប់គ្នា) បែបនេះ ឬហៅថា «Craniopagus» មានសង្ឃឹមរស់តែ ៤០ភាគរយតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដំណាក់កាលទីបី ពួកគេនឹងស្លាប់ទៅវិញ បន្ទាប់ពីកើតបានរយៈពេល ២៤ម៉ោង។

ដោយឡែក សម្រាប់ដំណើរការវះកាត់បំបែក កុមារភ្លោះទាំងពីរ Nicole និង Christian នេះ ត្រូវបានចំណាយទឹកប្រាក់អស់ប្រមាណជា ២,៥ លានដុល្លារ ហើយនេះគឺជាសំណាងមួយ ក្នុងមួយលានសំណាង ដែលការវះកាត់ទទួលបានជោគជ័យបែបនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត