គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»

6 Videos


អ្នកចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានប្រកាសលក់ ជ្រក់ជើងមាន់ទឹកភ្នែក នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់នាងដោយថែមទាំងមានដឹងជញ្ជូនទៅដល់ ២៤ ខេត្តក្រុងថែមទៀតផង ។ អ្នកចម្រៀងរូបនេះបានបង្ហោះរូបថត «ជ្រក់ជើងមាន់ទឹកភ្នែក» ដែលមើលទៅទំនងជាមានរសជាតិ ឆ្ងាញ់ព្រមទាំងសរសេរសារថា «រាត្រីសួរស្ដីចា៎ ស្អែកត្រូវងើបពីព្រលឹម យកជ្រក់ជើងមាន់ទឹកភ្នែកឱ្យ អតិថិជនទៀតគេងមុនហើយចា៎ 😊 💋អរគុណទៅដល់ភ្ញៀវទាំងអស់ដែរបានគាំទ្រ ជ្រក់ជើងមាន់ ទឹកភ្នែក របស់នាងខ្ញុំ Thanks….!!!!!!» ។

គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»

តាមរយៈនៃការប្រកាសលក់ «ជ្រក់ជើងមាន់ទឹកភ្នែក» ដែលមិនបានដាក់តម្លៃនៅតាមបណ្តា ញសង្គមនេះដែរ គឺមានការគាំទ្រច្រើនពីអ្នកដែលធ្លាប់ភ្លក់រសជាតិ ហើយថែមទាំងមានអ្នកខ្លះថា មានរសជាតិឆ្ងាញ់ប្លែកសមទៅនឹងឈ្មោះថែមទៀតផង ។

គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»

សូមរំឭកថា តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បច្ចុប្បន្នកំពុងមានទំនាក់ទំនង់ស្នេហាជាមួយតា រាចម្រៀងដូចគ្នាគឺលោក ស៊ិន សុភា ដែលអ្នកទាំងពីរតែងតែបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា ។ ជាពិសេសរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅក្នុងអាងហែលទឹកដែលបានបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកនិយមប្រើប្រាស់អ៊ីនធើណេត និង បណ្តាញសង្គម ព្រមទាំងអ្នកគាំទ្រ កោតសរសើរអ្នកទាំងពីរថា ស្រស់ស្អាត និង សមគ្នាផងដែរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង នោះ គឺភាពសិចស៊ីរបស់អ្នកចម្រៀង គង់ ចាន់រដ្ឋា តែម្តង ។

គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»

គូស្នេហ៍របស់កញ្ញា គង់ ចាន់រដ្ឋា រូបនេះត្រូវបានគេដឹងថា ក្រៅពីអាជីពជាតារាចម្រៀង និង សម្តែងដែលមានទេពកោសល្យហើយនោះ លោកជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចថែមទៀតផង ៕ យ៉ានុ

គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»គង់ ចាន់រដ្ឋា កំពុងកាក់កបលក់ «ជ្រក់ជើងមាន់ទឹកភ្នែក»