កីឡាករ​ម្នាក់​របស់ Barcelona នឹង​ចាក​ចេញ​ទៅ Inter Milan

ខ្សែ​ការពារ​ខាង​ស្តាំ​របស់​ក្លិប Barcelona កីឡាករ Martin Montoya បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លិប Inter Milan ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​២ឆ្នាំ ។

ក្លិប​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ក្នុង​តម្លៃ ១.៥លាន​អ៊ឺរ៉ូ​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​នេះ ហើយ​បើ​ក្លិប Inter Milan​ ចង់​ទិញ​កីឡាករ​នេះ​ជា​ផ្លូវ​ការ​ត្រូវ​បន្ថែម​ទឹក​ប្រាក់​៦​លាន​អ៊ឺរ៉ូ​ទៀត​ ដែល​មាន​ន័យ​ថា​ការ​ដោះដូរ​កីឡាករ​រូប​នេះ​ស្ថិត​ក្នុង​តម្លៃ ៧.៥លាន​អ៊ឺរ៉ូ ។

ការ​ផ្លាស់​ទៅ​លេង Inter Milan នេះ​កីឡាករ Montoya និង​ទទួល​បាន​កម្រៃ​ពលកម្ម​ ១.៥លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ដូច​ដែល​គេ​ទទួល​បាន​នៅ Barcelona ដែរ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ដែល​មាន​វ័យ២៤​ឆ្នាំ​រូប​នេះ នៅ​សល់​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប ​Barcelona ដែល​ផុត​កំណត់​នៅ​ឆ្នាំ ២០១៨ ៕

ប្រភព ៖
ប្រែសម្រួលដោយ ៖ វិចទ័រ

  • កីឡាករ​ម្នាក់​របស់ Barcelona នឹង​ចាក​ចេញ​ទៅ Inter Milan已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:កំសាន្ត
Tags: