មិនគួរឱ្យជឿសោះថា គ្រាន់តែទឹកក្តៅ៣កែវ ក៏អាចជួយឱ្យ អ្នកមានរាងស្លីមស្អាត បានដោយមិនដឹងខ្លួន!

អ្នកប្រហែលជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍នៃការទទួលទានទឹកក្តៅ ហើយមួយចំនួនទៀតក៏ឆ្ងល់ថា គ្រាន់តែទឹកក្តៅ ៣កែវ (រួមជាមួយនឹងការធ្វើ លំហាត់ប្រាណបន្តិចបន្ដួចបន្ថែមទៀត) សោះ តើអាចនឹងមានលទ្ធផលក្នុងការ សម្រកទម្ងន់ដែលនាំឱ្យមានរាងស្វែល បានដែរឬយ៉ាងណា? ចម្លើយនេះបើយោងតាមគោលការណ៍វិទ្យាសាស្រ្ត និងឆ្លងកាត់តាមការស្រាវជ្រាវមក អាចទុកចិត្តបានថា អ្នកក៏អាចមាន រាងស្រស់ស្អាតបានដោយអនុវត្តន៍តាមវិធីនេះ៖

១. ក្រោកពីគេងនៅពេលព្រឹកទទួលទានទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៤៥-៥០ អង្សាសេ ចំនួន១កែវ។

២. មុនទទួលទានទឹកក្តៅ ដំបូងកុំភ្លេចទៅដុសធ្មេញសម្អាតមាត់ឱ្យបានស្អាត ជាមុនសិនផង ព្រោះវានឹងជួយជម្រុញឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងមាត់មាន ដំណើរការល្អ និងមិនបង្កឱ្យមេរោគចូលទៅក្នុងក្រពះ។

៣. គួរទទួលទានដោយក្រេបម្តងបន្តិចៗ កុំប្រញាប់ជាដាច់ខាត ដើម្បីធ្វើឱ្យសរីរាង្គខាងក្នុងធ្វើការបានល្អ។ យកល្អគួរតែទទួលទានទឹកក្តៅ ១កែវ ក្នុងរយៈពេលប្រមាណជា១០នាទី ជាជម្រើសដ៏សមស្របបំផុត។

ប្រសិនបើអ្នកមានទម្លាប់ទទួលទឹកក្តៅជារៀងរាល់ព្រឹក ដូច្នេះជាការល្អណាស់ ឬប្រសិនបើអ្នក ប្រញាប់ទៅធ្វើការ គួរតែផ្តល់ឱ្យដោយខ្លួនឯង បានទទួលទានទឹកក្តៅ ពី៤-៥កែវក្នុងមួយថ្ងៃ នោះអ្នកក៏អាចទទួល បានលទ្ធផលល្អដែរ នៅក្នុងការ សម្រកទម្ងន់ធ្វើឱ្យរាងស្អាត។

អ្នកជំនាញនិយាយថា៖ ប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ ឱ្យមានប្រសិទ្ធិភាព សំខាន់បំផុតគឺ ត្រូវធ្វើឱ្យល្បឿននៃការរំលាយអាហារ ក្នុងរាងកាយមានការកើនឡើង ហើយនៅពេលដែលអ្នកទទួលទានទឹកក្តៅ វានឹងធ្វើឱ្យសមស្របជាមួយនឹង  សីតុណ្ហភាពក្នុងរាងកាយ។ ដូចនេះខណៈពេលដែលធ្វើលំហាត់ប្រាណ វាអាចជួយ ដុតបំផ្លាញជាតិខ្លាញ់ និងកាត់បន្ថយទម្ងន់បានយ៉ាងល្អ។ លើសពីនេះទៀតទឹកក្តៅ នឹងជួយធ្វើឱ្យភ្នាស នៅក្នុងមាត់បង្កើនល្បឿនលំហូរឈាម ទៅក្នុងក្រពះ បញ្ជូនសញ្ញា ទៅខួរក្បាល ដើម្បីឱ្យមានដំណើរការកាន់តែលឿន ធ្វើឱ្យអាចកាត់បន្ថយ ទម្ងន់បានល្អមួយផ្នែកដែរ។

ផ្ទុយមកវិញ តើធ្វើដូចម្តេចទើបអាចដឹងថា ខ្លួនអ្នកលើសទំងន់?

បុរសមិនគួរមានទំហំចង្កេះធំជាង ៩0សង់ទីម៉ែត្រទេ និងស្ត្រីមិនគួរមានទំហំចង្កេះលើស៨០ សង់ទីម៉ែត្រ ហើយនៅក្នុងខ្លួនមាន៖

- សម្ពាធឈាមខ្ពស់លើសពី ១៣០/៨០មីលីម៉ែត្របារត ឬខ្ពស់ជាងនេះ (ការមានសម្ពាធឈាមឡើងខ្ពស់ ត្រូវបានចាត់ទុកថាជារឿងខុសប្រក្រតី) ។

- ជាតិស្ករក្នុងឈាមលើសពី ១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ឬខ្ពស់ជាងនេះ។

- មានជាតិខ្លាញ់ខ្ពស់ជាង ១៥០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ឬខ្ពស់ជាងនេះ។

- កូឡេស្តេរ៉ុលប្រភេទល្អ (cholesterol HDL) មានទាបជាង ៤០មីលីក្រាម ក្នុងមួយដេស៊ីលីត្រសម្រាប់បុរស ឬទាបជាង ៥០មីលីក្រាមក្នុងមួយដេស៊ីលីត្រ សម្រាប់ស្ត្រី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឱ្យជឿសោះថា គ្រាន់តែទឹកក្តៅ៣កែវ ក៏អាចជួយឱ្យ អ្នកមានរាងស្លីមស្អាត បានដោយមិនដឹងខ្លួន!