គ្រាន់តែឃើញបះសក់! ចាក់ព្រលែង ពស់រាប់រយក្បាលចូលព្រៃ (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ វីដេអូបះសក់មួយ ត្រូវបានគេបង្ហោះលើអ៊ិនធើណេត ដោយបង្ហាញពីបុរសម្នាក់ កំពុងតែព្រលែងពស់ជាច្រើនក្បាលចូលទៅក្នុងព្រៃ ដោយថែមទាំងទះពួកវាឲ្យ ចេញទៅឆ្ងាយទៀតផង។

វីដេអូនេះ ត្រូវបានគេថតនៅក្នុងព្រៃ Panchmadhi នៃតំបន់ Hoshangabad ក្បែរទីក្រុង Bhopal ប្រទេសឥណ្ឌា។ នៅក្នុងនោះបានឲ្យដឹងថា អ្នកដែលព្រលែងពស់ខាងលើមានឈ្មោះថា Salem Khan ជាអ្នកធ្វើការនៅអង្គការពលរដ្ឋមួយ ក្នុងទីក្រុង Bhopal ដែលរូបគាត់បាននិយាយថា ពួកយើងបានព្រលែងពស់ចំនួន ២៨៥ ក្បាលចូលក្នុងព្រៃ បន្ទាប់ពីពួកយើងបានពិនិត្យមើលជុំវិញនោះ ពុំមានឃើញប្រជាជននៅក្បែរតំបន់នោះ ហើយពួកយើងជ្រើសរើស ពេលវេលាព្រលែងពស់ទាំងនោះ អំឡុងពេលល្ងាច ដោយសារផែនដី មានសភាពត្រជាក់អំឡុងពេលនោះ។ 

លោកបន្តថា "ប្រសិនបើផែនដីមានសភាពក្តៅ វាអាចបង្កបញ្ហាដល់ពស់ ដែលតែងតែចូលចិត្តនៅកន្លែងត្រជាក់។ ពួកយើងបានធ្វើការព្រលែងសត្វពស់ចំនួន ២៨៥ ក្បាល ចូលទៅក្នុងព្រៃជ្រៅ បន្ទាប់ពីត្រួតពិនិត្យរកឃើញថា មិនមានជម្រករបស់មនុស្សណាម្នាក់នៅក្បែរតំបន់នោះ"។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងវីដេអូនោះ បានបង្ហាញថា លោក Khan មិនត្រឹមតែព្រលែង សត្វពស់រាប់រយក្បាលចេញពីបាវមួយនោះទេ តែលោកថែមទាំងទះ  និងវាសពួកវាឲ្យចេញទៅឆ្ងាយ ធ្វើព្រងើយទៀតផង ហើយក៏មានពស់មួយក្បាលបានចឹកខោរបស់គាត់ផងដែរ តែមិនមានបញ្ហាអ្វីនោះទេ ហើយនៅចុងបញ្ចប់នៃវីដេអូ គាត់បានធ្វើការអធិដ្ឋានផងដែរ។

លោក Khan ដែលជាអ្នកចាប់សត្វពស់អស់ជាង ៣០ឆ្នាំនេះ បានឲ្យដឹងថា ក្នុងចំណោមសត្វពស់ចំនួន ២៨៥ ក្បាលដែលត្រូវព្រលែងនោះ គឺមានពស់ពិសជាង ៦០ក្បាល រួមទាំងពស់វែកមួយចំនួនផងដែរ។ លោកបន្ថែមថា "យើងត្រូវការជួយសង្គ្រោះសត្វពស់ទាំងនោះ ព្រោះពួកវាជាមិត្តភក្តិរបស់យើង ហើយមិនមែនជាសត្រូវនោះទេ។ ពួកវាក៏ជាមិត្តដ៏ល្អរបស់កសិករផងដែរ ព្រោះពួកវាតែងតែជួយសម្លាប់សត្វកណ្តុរនៅក្នុងវាលស្រែ"៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត