​Acleda Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ចាប់​ផ្ដើម​វិញ​សប្ដាហ៍​នេះ​ហើយ

​​​ពាន​រង្វាន់ Acleda Cup នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នា​ថ្ងៃ​អាទិត្យ​​​ស្អែក​​​នេះ​​នៅ​កីឡដ្ឋាន​​​វេស្ទើន​ ​ដែល​ជា​ការ​ប្រកួត​​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​​រវាង​ក្រុម កំពង់ត្រឡាច ​និង​កំពង់ថ្ម​វេលា​ម៉ោង៩:៣០​នាទី​។ ​​​​

 

​Acleda Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ចាប់​ផ្ដើម​វិញ​សប្ដាហ៍​នេះ​ហើយ

 

បន្ទាប់​​ពី​រក​ឃើញ​ជើង​​ខ្លាំង​ចំនួន​៨​ក្រុម​​មក​ប្រកួត​គ្នា​​នា​វគ្គ​ ១/៤​(៨​ក្រុម​ចុង​ក្រោយ​) ​​​​ពាន​រង្វាន់ Acleda Cup ​បាន​សម្រាក​ជាង​១​ខែ​​ ដើម្បី​សម្រួល​ដល់​កីឡាករ​បាន​សម្រាក​​ក៏​ដូច​ជា​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ដែល​មាន​​ឈ្មោះ​ប្រកួត​ទាំង​នោះ​​ហ្វឹកហាត់​រាល់​ចំណុច​ខ្វះខាត​បន្ថែម​។

 

​​ពីរ​ក្រុម​ខាង​លើ​​នេះ​​ឡើង​មក​ដល់​វគ្គ​នេះ​ដោយ​កំពង់ថ្ម​ក្រុម​ការិយាល័យ​កណ្ដាល(ក) ដោយ​លទ្ធផល ៣-១ ​និង​​​សាខា​​ស្រុក​កំពង់​ត្រឡាច​យក​ឈ្នះ​ក្រុម​មក​ពី​ស្រុក​គង​ពិសី​៦-១​។​ ពាន​រង្វាន់​នេះ​បាន​ដំណើរ​ការ​ប្រកួត​តាំង​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​ម្ល៉េះ ដោយមាន ៧២​ក្រុម​តំណាង​ឲ្យ​ការិយាល័យ​កណ្ដាល និង​សាខា​ធនាគារ​អេស៊ីលីដា​ចូលរួម៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​