ផ្ទះ​ចល័ត​ទំនើប​​ដាក់​​លក់​តាម​អន​ឡាញ​​ជាង​១៣​ម៉ឺន​ដុល្លារ

ផ្ទះ​​ទំនើប​​​តូច​​រាង​ដូច​​បន្ទប់​កុងទ័ន័រ ​ត្រូវ​បាន​ក្រុមហ៊ុន​​មួយ​​ក្នុង​ប្រទេស​អេស្តូនី​ ធ្វើ​ដាក់​លក់​​តាម​អ៊ីនធឺណិត​ក្នុង​តម្លៃ​ចាប់​ពី​ ១៣២ ៥០០​ដុល្លារ​ឡើង​ទៅ។

ផ្ទះ​ចល័ត​ទំនើប​​ដាក់​​លក់​តាម​អន​ឡាញ​​ជាង​១៣​ម៉ឺន​ដុល្លារ

ផ្ទះ​​នេះ​​​ឈ្មោះ​ថា​ Koda អាច​​​​​​​រើ​​ទៅ​តាម​​​លោក​អ្នកបាន​​គ្រប់​ពេល​វេលា​ វា​អាច​មាន​បណ្ដោយ​ប្រមាណ​​១០ម៉ែត្រ​ និងកម្ពស់​ជាង​៣ម៉ែត្រ ​​ដោយ​ប្រើ​ពេល​​ផ្គុំ​ឡើង ​​៧ម៉ោង ​និង​​​រុះរើ​​​ចំណាយ​ពេល​​ដល់​ទៅ​ ៤ថ្ងៃ​។

ផ្ទះ Koda ត្រូវ​​បាន​អ្នក​​គេ​ច្នៃ​ចេញ​ជា​​​ ៣​ប្រភេទ​ផ្សេង​ៗ​គ្នា​ គឺ Koda សម្រាប់​​រស់នៅ (living)​ សិក្សា (Studying) និង​​ធ្វើការ (Working)។ ​វា​មាន​មុខងារ​​ដូច​ផ្ទះ​​ទូទៅ​ ដោយ​​មាន​​បន្ទប់​សិក្សា ការិយាល័យ កន្លែង​គេង​ជា​ដើម។ នេះ​បើ​តាម​សហ​ស្ថាបនិក​ Kodasema ​លោក​ Taavi បាន​ប្រាប់​ឲ្យដឹង។

​ផ្ទះ​ Kodas ចំនួន​​១៥០ នឹង​ប្រកាស​​ដាក់​​លក់​​​តាម​អនឡាញ​​ក្នុង​ប្រទេស​អេស្ដូនី ចាប់​​ផ្ដើម​​​​នៅ​ចុង​​ឆ្នាំ​ ២០១៧ នេះ​ហើយ។ សូម​ទស្សនា​ការ​តុបតែង​ខាង​ក្នុង​ផ្ទះ​នេះ​ដូច​ខាង​ក្រោម៖

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ businessinsider