អ៊ឺហឹស! ហាង​អនឡាញ​ជិត ៦០០០ ហាង​ត្រូវ​គេ hack លួច​បាន credit cards របស់​អតិថិជន

ហាង​ទំនិញ​អនឡាញ​ជិត ៦០០០ ហាង​ត្រូវ​បាន​គេ Hack ចូល​ដាក់​បញ្ចូល​កូដ​ដែល​លួច​ចម្លង​ព័ត៌មាន​លម្អិត​កាត​ឥណទាន (credit card) និង​ប្រវត្តិ​នៃ​ការ​ទូទាត់​ទំនិញ​របស់​អតិថិជន។ នេះ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ទើប​ចុះ​ផ្សាយ​លើ BBC កាល​ពី​ថ្ងៃ​ទី​១៣ តុលា។

 

លោក Willem De Groot ជនជាតិ​ហុល្លង់ និង​ជា​អ្នក​ជំនាញ​ខាង developer បាន​និយាយ​ថា កូដ​នោះ​ត្រូវ​គេ​បញ្ចូល​ក្នុង​វិបសាយ​នីមួយៗ​របស់​ហាង​អនឡាញ ហើយ​លោក​បាន​រក​ឃើញ​ហាង​សរុប ៥ ៩២៥ ហាង​មាន​កូដ​នោះ ខណៈ​ដែល​កូដ​នោះ​មាន ៩ ប្រភេទ។ មាន​ន័យ​ថា មាន hackers ច្រើន​ក្រុម​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

 

ទិន្នន័យ​ដែល​ត្រូវ​គេ​លួច​បាន​មួយ​ចំនួន​នោះ ត្រូវ​គេ​ផ្ញើ​ទៅ servers នៅ​ឯ​រុស្ស៊ី។

 

អ៊ឺហឹស! ហាង​អនឡាញ​ជិត ៦០០០ ហាង​ត្រូវ​គេ hack លួច​បាន credit cards របស់​អតិថិជន

 

ស្ថាបនិក និង​ប្រធាន​ផ្នែក​សុវត្ថិភាព​របស់​វិបសាយ ecommerce នៅ​ហុល្លង់ byte.nl រូប​នេះ​បន្ត​ថា ទិន្នន័យ​នោះ ត្រូវ​គេ​ដាក់​លក់​លើ​ទីផ្សារ​អនឡាញ​ងងឹត​ក្នុង​តម្លៃ ៣០ ដុល្លារ​ក្នុង​មួយ credit card។

 

លោក​បាន​ចាប់​ផ្ដើម​តាម​ដាន​ស៊ើប​អង្កេត​តាំង​ពី​ខែ​ឧសភា ឆ្នាំ​មុន​មក​ម្ល៉េះ រហូត​ដល់​បច្ចុប្បន្ន ពោល​គឺ​ចាប់​តាំង​ពី​ព័ត៌មាន​សម្ងាត់ credit card របស់​លោក​ត្រូវ​គេ​លួច​បាន។

 

De Groot បាន​ប្រាប់​ថា “​ករណី​លួច​ថ្មីៗ​ក្រោយ​ទៀត អាច​ត្រូវ​ទប់​ស្កាត់​បាន បើ​សិន​ម្ចាស់​ហាង upgrade software របស់​ពួកគេ​ជា​ទៀងទាត់។ ប៉ុន្តែ ការ​ upgrade នោះ​ចំណាយ​ច្រើន អ៊ីចឹង​ម្ចាស់​ហាង​ភាគ​ច្រើន​មិន​ខ្វល់។ ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ទិញ​ទាំង​អស់​បញ្ចូល​ព័ត៌មាន​ទូទាត់​ទំនិញ​តែ​លើ​វិបសាយ​ធំៗ ដូចជា PayPal បាន​ហើយ។ ពួកគេ​មាន​មនុស្ស​រាប់​រយ​នាក់​ធ្វើ​ការ​លើ​បញ្ហា​ផ្នែក​សុវត្ថិភាព ឯ​ហាង​ល្មមៗ​ប្រហែល​ជា​អ្នក​ជំនាញ​ទេ”៕

 

ដោយ៖ សុផាត
ប្រភព៖ BBC