លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​ (Immanuel Kant)​៖ ​​ពាក្យ​កុហក​ធ្វើ​ឲ្យ​​​អ្នក​បាត់ បង់​តម្លៃ​​ជា​​មនុស្ស

លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​ (Immanuel Kant)​៖ ​​ពាក្យ​កុហក​ធ្វើ​ឲ្យ​​​អ្នក​បាត់ បង់​តម្លៃ​​ជា​​មនុស្ស

«ពាក្យកុហក ធ្វើឲ្យមនុស្សបាត់បង់តម្លៃ ក្នុងនាម ជាមនុស្សម្នាក់បាន»។ នេះគឺជាសម្តីរបស់លោក អ៊ីម៉ាណញូ អ៊ែល ខាន់ (Immanuel Kant) ជាទស្សនវិទូអាល្លឺម៉ង់ដ៏ល្បីល្បាញ ដែលមនុស្សជាច្រើនទទួលស្គាល់។ ត្រង់ ឃ្លានេះលោកចង់បញ្ជាក់យ៉ាងច្បាស់ថា ការកុហកគឺមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ពោលគឺអាចធ្វើឲ្យអ្នក ដែលនិយាយកុហកនោះ អស់តម្លៃក្នុងនាមជាមនុស្សប្រសិនបើ ចូលចិត្តនិយាយមិនពិត ឬក្លែងបន្លំការពិត ដើម្បីប្រយោជន៍ខ្លួន។

អាចនិយាយបានថា លើកទី១ គេមិនដឹង ហើយលើកទី២គេមិនទាន់ដឹងច្បាស់ ដូច្នេះហើយចេះតែអាចកុហក បានហើយ ប៉ុន្តែបើបន្តការនិយាយកុហកទាំងបំពាន នោះអ្នកនឹងក្លាយជាមនុស្សអស់តម្លៃ។ អស់តម្លៃព្រោះលែ ងមានអ្នកជឿ អស់តម្លៃព្រោះគេមិនចង់ក្បែរ អស់តម្លៃក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។

ដូច្នេះហើយគួរជៀ សវាងនិយាយពាក្យកុហក ដើម្បីតែចំណេញប្រយោជន៍ដល់ខ្លួននាំឲ្យប៉ះពាល់និងវិនាស ដល់អ្នកដទៃព្រោះវាមិនមែនជាតម្លៃរបស់មនុស្សនោះឡើយ។ និយាយការពិត ប្រកបដោយបញ្ញាហើយមាន ប្រយោជន៍ទាំងអ្នកស្ដាប់ និង អ្នកនិយាយនោះហើយជាផ្លូវដែលគួរដើរ៕

ប្រភព ៖ bizkhmer

Loading...

  • លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​ (Immanuel Kant)​៖ ​​ពាក្យ​កុហក​ធ្វើ​ឲ្យ​​​អ្នក​បាត់ បង់​តម្លៃ​​ជា​​មនុស្ស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: