ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !

6 Videos


ក្រោយពីរៀបការភ្លាម ខៀវ សានសាណា ត្រៀមនិងចាកចេញទៅសួរសុខទុក្ខម្តាយក្មេក ដែលមាន វ័យជាង ៨០ ឆ្នាំ នៅប្រទេសអូស្ត្រាលីនៅក្នុងពេលឆាប់ៗនេះ ។ បើតាមគម្រោងនាងនិងស្វាមី ត្រូវទៅអូស្ត្រាលីរយៈពេលមួយខែ ។ ដោយសារឪពុកម្តាយក្មេកមានវ័យចំណាស់មិនអាចមកចូលរួមពិធីរៀបការ កាលពីថ្ងៃទី ៨ ខែតុលានេះ ខៀវ សានសាណា សម្រេចចិត្តចំណាយពេលមួយខែដើម្បីទៅលេងម្តាយក្មេករបស់នាងក៏ដូចជា បង្កើនភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារខាងស្វាមី ។

ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !

ខៀវ សានសាណា ត្រៀមនឹងចាកចេញនៅក្នុងពេលឆាប់ៗនេះ ។ តាមគម្រោងនាង និង ត្រលប់មកស្រុកខ្មែរវិញនៅចុងខែវិច្ឆិកា។ អ្វីដែលកត់សំគាល់ ខៀវ សានសាណា មិនទាន់មានបំណងយកកូនភ្លាមៗទេដោយសារ នាង និង ស្វាមី សុទ្ធតែធ្លាប់រៀបការ និង មានកូនរៀងខ្លួនទៅហើយ ។

ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !

ក្នុងកំឡុងពេលចេញទៅប្រទេសកំណើតស្វាមី ការងារជាពិធីការិនីរបស់ ខៀវ សានសាណា ជាច្រើនត្រូវបានលុបចោល ។ ដោយឡែកសម្រាប់ការងារនៅតាមស្ថានីយទូរទស្សន៍ត្រូវជំនួសដោយអ្នកផ្សេង ។ មានការបង្ហើបថា ខៀវ សានសាណា ក៏មានការសោកស្តាយដែរ តែយ៉ាងណានាងត្រូវតែទៅលេង សាច់ញាតិក៏ដូចជាម្តាយក្មេកដែលមានវ័យចំនាស់ដល់ទៅជាង ៨០ ឆ្នាំ ៕ ចេនី

ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !ខៀវ សានសាណា ត្រៀមខ្លួនទៅលេងម្តាយក្មេកវ័យជាង ៨០ ឆ្នាំនៅអូស្រ្តាលី !