Youkyung សមាជិក​ AOA សម្រេច​​ចិត្ត​ចាកចេញ​​ក្រុម​

​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ​សម្រាប់​អ្នក​គាំ​ទ្រ​ក្រុម​​ចម្រៀង​នារី​កូរ៉េ​ខាងត្បូង AOA ​បន្ទាប់​ពី​សមាជិក​​ក្រុមនាង​​ Youkyung បាន​សម្រេច​ចាក​ចេញ​ពី​ក្រុម​​ជា​ផ្លូវការ​ ក្រោយ​​ជ្រក​បាន ​​៥​ឆ្នាំ ​នៅ​ថ្ងៃ​​ទី​១៥​តុលា ​ឆ្នាំ ២០១៦​។ នេះ​បើតាម​​​សេចក្ដីថ្លែងការណ៍​របស់​ផលិតកម្ម FNC។

 

Youkyung សមាជិក​ AOA សម្រេច​​ចិត្ត​ចាកចេញ​​ក្រុម​

 

ក្រៅពី​​ច្រៀង​ និង​រាំ​ដ៏​ពូកែ Yookyung ​ក៏​អាច​វាយ​ស្គរ​បាន​យ៉ាង​ស្ទាត់​ជំនាញផង​​ដែរ។ ​នាង​មិន​​បាន​បង្ហាញ​មុខ​ឲ្យ​សាធារណជន​​ឃើញ​​ចាប់​តាំង​​ពី​ថ្ងៃ​​ប្រូម៉ូសិន​អាល់ប៊ុម Moya កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​ ២០១៣​ មកម្ល៉េះ។

 

FNC Entertainment ទើប​តែ​​ផ្សព្វផ្សាយ​​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​អំពី​​ការ​ចាកចេញ​​របស់​នាង​ ក្រោយ​​បញ្ចប់​កុង​​ត្រា​​រយៈពេល ៥ឆ្នាំ ហើយ​ខាង​ក្រុម​ហ៊ុន​បាន​គោរព​តាម​​បំណង​របស់​នាង​ដែល​​ចង់​ដើរ​ចេញ។ ទោះ​ជា​យ៉ាង​ណា ​​គេ​​មិន​ទាន់​ដឹង​ថា​ នាង​​​រក​​ទ្រនំ​ថ្មី ឬ​សម្រាក​មួយ​រយៈសិន​នោះ​ទេ៕

 

Youkyung សមាជិក​ AOA សម្រេច​​ចិត្ត​ចាកចេញ​​ក្រុម​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Koreaboo