ម្ដង​នេះ Nokia មិន​មែន​ត្រៀម​តែ Smartphone ទេ តែ​ក៏​នៅ​មាន Tablet ​អេក្រង់​ធំ ១៣,៨អ៊ីញ​ទៀត​ដើរ​ដោយ Android!

ម្ដង​នេះ Nokia មិន​មែន​ត្រៀម​តែ Smartphone ទេ តែ​ក៏​នៅ​មាន Tablet ​អេក្រង់​ធំ ១៣,៨អ៊ីញ​ទៀត​ដើរ​ដោយ Android!

យោងសេចក្ដីរាយការណ៍នៅលើសារព័ត៌មាន Android News បានឱ្យដឹងថា ក្រុមហ៊ុន Nokia កំពុងសំងំផលិត ចេញថេប្លេតថ្មីរបស់ខ្លួនដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអាចសម្ពោធចេញនៅចុងឆ្នាំ២០១៦នេះតែ ម្ដង។ ទន្ទឹមនោះ ក៏មានការលេចរូបលក្ខណៈសម្បត្តិក្រោមការធ្វើ benchmarks លើថេប្លេតដែលរំពឹងនឹងមាន ឈ្មោះ Nokia D1C នេះផងដែរ។

ម្ដង​នេះ Nokia មិន​មែន​ត្រៀម​តែ Smartphone ទេ តែ​ក៏​នៅ​មាន Tablet ​អេក្រង់​ធំ ១៣,៨អ៊ីញ​ទៀត​ដើរ​ដោយ Android!

តាមការធ្វើតេស្តលក្ខណៈសម្បត្តិ Hardware ក្រោមទម្រង់ Benchmarks នេះ បង្ហាញឱ្យឃើញថា Nokia D1C នឹងមានអេក្រង់ទំហំ ១៣,៨អ៊ីញកម្រិត Full HD អមដោយ resolution ទំហំ 1920 x 1080px។ លក្ខណៈ សម្បត្តិ ផ្សេងទៀតនៅលើ Android Tablet នេះ គឺបំពាក់ដោយបន្ទះឈីប Snapdragon 430 របស់ Qualcomm ប្រភេទ Ocat-core ល្បឿន 1.4GHz ក្រាហ្វិក Adrena 305, RAM 3GB និងមានមេម៉ូរីម៉ាស៊ីន 16GB។

Nokia D1C នឹងបំពាក់ដោយកាមេរ៉ាសមត្ថភាពយ៉ាងខ្ពស់ ដែលខាងមុខមានទំហំ 8MP ហើយកាមេរ៉ាក្រោយទំ ហំ 16MP។ ថេប្លេត Nokia ថ្មីនេះ នឹងមានរន្ធដោតស៊ីមកាតប្រើបាន។ រង់ចាំមើលទាំងអស់គ្នាតើថេប្លេតថ្មី Nokia នឹងវាយលុកទីផ្សារថេប្លេតបានកម្រិតណា នៅពេលចេញលក់លើទីផ្សារឆាប់ៗខាងមុខនោះ?

ប្រភព ៖ bizkhmer

Loading...

  • ម្ដង​នេះ Nokia មិន​មែន​ត្រៀម​តែ Smartphone ទេ តែ​ក៏​នៅ​មាន Tablet ​អេក្រង់​ធំ ១៣,៨អ៊ីញ​ទៀត​ដើរ​ដោយ Android!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: