ថៃ​កំពុង​កាន់​ទុក្ខ​ការ​ សោយ​ទិវង្គត​ព្រះ ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ

ថៃ​កំពុង​កាន់​ទុក្ខ​ការ​ សោយ​ទិវង្គត​ព្រះ ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ

ខណៈដែលប្រទេសកម្ពុជាយើងប្រារព្ធខួប ៤ឆ្នាំនៃការ សោយទិវង្គតរបស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ និងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនៃសពលោកបណ្ឌិត កែម ឡី នោះ នៅឯប្រទេសថៃឯណោះ វិញ ប្រជាជនកំពុងតែកាន់ទុក្ខចំពោះការសោយទិវង្គត់ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។

កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា ប្រជាពលរដ្ឋថៃជាច្រើនម៉ឺននាក់ ក្នុងសម្លៀកបំពាក់ខ្មៅទឹកមុខស្រងូតស្រ ងាត់ក្រៀមក្រំ និងយំសោកផងនោះ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ភូមិបុល នៅឯខាង ក្រៅរាជវាំង នៅក្នុងរាជធានីបាងកក ខណៈការគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រអង្គនេះក៏ត្រូវបានរៀបចំធ្វើ ឡើងនៅទូទាំងប្រទេសថៃទាំងមូល។

រាជវាំងថៃបានប្រកាសថាព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតកាលពីរសៀលថ្ងៃទី១៣ ខែតុលានេះ ក្នុងព្រះជន្មាយុ ៨៩ឆ្នាំ នៅឯមន្ទីរពេទ្យសិរីរាជ បន្ទាប់ពីទ្រង់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យនេះ កាលពីចុងសប្ដាហ៍កន្លងមក៕

ប្រភព ៖ vodhotnews

Loading...

  • ថៃ​កំពុង​កាន់​ទុក្ខ​ការ​ សោយ​ទិវង្គត​ព្រះ ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: