រឿង​រ៉ាវ​ក្នុង​លោកពិតជា​មាន​ភាព​ស្មុគស្មាញ​ពេកហើយ​…ព្រោះ​តែ​លោកប្ដី​ គ្មាន​ចិត្ត​មេតា​ ប្រពន្ធ​ស្គមរីងរៃ​ នៅមិនលើកលែង​…

ផ្ទុះហេតុការណ៍ឡើងមួយដោយ មានបុរសម្នាក់ស្រវឹងស្រា បានវាយប្រពន្ធរហូតសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងដោយសារបាត់២-៣ម៉ោង តែឮចាស់ៗថា ពេលឈ្លោះប្រកែកគ្នាដើរចេញសិនទៅ,ចូលមកវិញអ្វីៗនិងប្រសើរ…តែផ្ទុយទៅវិញ(មើលចុះ)វេទនាលើសដើម ។

រឿង​រ៉ាវ​ក្នុង​លោកពិតជា​មាន​ភាព​ស្មុគស្មាញ​ពេកហើយ​…ព្រោះ​តែ​លោកប្ដី​ គ្មាន​ចិត្ត​មេតា​ ប្រពន្ធ​ស្គមរីងរៃ​ នៅមិនលើកលែង​…

ជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ សេង ពិសី អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទឹកបរិសុទ្ធស្នាក់នៅភូមិជំ ពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានប្រាប់ថាកាលពីយប់ថ្ងៃទី១៣ ខែតុលា ប្តីប្រពន្ធរបស់គាត់បាន ឈ្លោះប្រកែកគ្នា ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា បុរសជាប្តីបានអង្គុយផឹកបៀរជាមួយឱពុកបង្កើត រីឯរូបគាត់ មិនបាននៅមើលប្តីផឹកទេ បានដើរទៅមើលចំការស្វាយ រហូតដល់ម៉ោង២រសៀលបានត្រឡប់មកពី ចំការស្វាយវិញ ស្រាប់តែប្តីបោចសក់ និងឡើងជង្គង់ កុំតែបានម្ដាយរបស់គាត់មកទាន់ កុំអីមិនដឹងថាទៅជា យ៉ាងណាទេ ។

រឿង​រ៉ាវ​ក្នុង​លោកពិតជា​មាន​ភាព​ស្មុគស្មាញ​ពេកហើយ​…ព្រោះ​តែ​លោកប្ដី​ គ្មាន​ចិត្ត​មេតា​ ប្រពន្ធ​ស្គមរីងរៃ​ នៅមិនលើកលែង​…ស្រ្តីជាប្រពន្ធបានបន្តទៀតថា គាត់និងបុរសជាប្តីដែលមានឈ្មោះ សួន យុទ្ធ អាយុ ២៤ឆ្នាំ មុខរបរយាមចំការ ស្វាយ ស្ថិតនៅភូមិជំពុះក្អែក ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិចំបក់ ឃុំ ពត់ស ស្រុកបាទី ខេត្តតាកែវ បានដឹកដៃគា្នចូលរោងការ តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៥ ហើយបានបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ អាយុ ៩ខែ ។ ស្រ្តីជាប្រពន្ធបានបន្តទៀតថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសជាប្តី មិនដែលខ្វល់ពីសុខ ទុក្ខគាត់ជាប្រពន្ធទេ គិតតែផឹកស៊ី ស្រវឹងរករឿងប្រពន្ធ វាយធ្វើបាបជាច្រើនលើកច្រើនសាមកហើយ ។

ក្រោយពេលកើតហេតុ ស្រ្តីជាប្រពន្ធ បានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យនិងបានទៅដាក់ពាក្យ បណ្តឹង ពីបទបង្កហិង្សាដោយចេតនា សូមឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព ៖ vd7news

Loading...

  • រឿង​រ៉ាវ​ក្នុង​លោកពិតជា​មាន​ភាព​ស្មុគស្មាញ​ពេកហើយ​…ព្រោះ​តែ​លោកប្ដី​ គ្មាន​ចិត្ត​មេតា​ ប្រពន្ធ​ស្គមរីងរៃ​ នៅមិនលើកលែង​…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: