ភូមា​ចោទ​ក្រុម​អ៊ីស្លាម​ ថា​នៅ​ពី​ក្រោយ​ការ​វាយ​ ប្រហារ​នៅ​រដ្ឋ​រ៉ាក់ឃីន

ភូមា​ចោទ​ក្រុម​អ៊ីស្លាម​ ថា​នៅ​ពី​ក្រោយ​ការ​វាយ​ ប្រហារ​នៅ​រដ្ឋ​រ៉ាក់ឃីន

រដ្ឋាភិបាលភូមាកាលពីថ្ងៃម្សិលមិញ បាននិយាយថា ក្រុមដែលយកលំនាំតាមក្រុមបះបោរអ៊ីស្លាម គឺជាអ្នកនៅពី ក្រោយការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសនៅតាមព្រំដែននៅរដ្ឋរ៉ាក់ឃីន ខណៈក្រុមមន្ត្រីនិយាយថាពួកគេបារ ម្ភខ្លាច កើតមានការបះបោរជាថ្មីពីសំណាក់ក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ នេះដោយយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters កំណើននៃអំពើហិង្សានៅរដ្ឋរ៉ាក់ឃីន បង្កជាឧបសគ្គដ៏ធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលទើបតែដឹកនាំប្រទេសភូមាបានរយៈពេល ៦ខែ ក្រោយពីឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ ២០១៥កន្លងមក ប៉ុន្តែ រដ្ឋាភិបាលនេះ ប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ចំពោះបរាជ័យក្នុងការដោះស្រាយការរំ លោភបំពានប្រឆាំងនឹងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។

សេចក្ដីប្រកាសព័ត៌មានពីការិយាល័យប្រធានាធិបតី ទីន ចាវ បានបន្ទោសទៅលើក្រុមដ៏តូចមួយឈ្មោះ Aqa Mul Mujahidin ចំពោះការវាយប្រហារនាពេលថ្មីៗនេះ ទៅលើទីប្រជុំជនមួងដាវ ជាតំបន់សម្បូរទៅដោយជន មូស្លីម នៅជិតព្រំដែនប្រទេសបង់ក្លាដែស៕

ប្រភព ៖ vodhotnews

Loading...

  • ភូមា​ចោទ​ក្រុម​អ៊ីស្លាម​ ថា​នៅ​ពី​ក្រោយ​ការ​វាយ​ ប្រហារ​នៅ​រដ្ឋ​រ៉ាក់ឃីន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: