ពិតជា​ប្រុស​ង​ ប់ងុល​និង​ស្រី​មែន​ !! សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​វាយ ​ម្ដាយ​ខ្លួន​កប់ភក់​ មិន​អើពើ​..ថោកណាស់​ អត់លេខដាក់​ !!

ពិតជា​ប្រុស​ង​ ប់ងុល​និង​ស្រី​មែន​ !! សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​វាយ ​ម្ដាយ​ខ្លួន​កប់ភក់​ មិន​អើពើ​..ថោកណាស់​ អត់លេខដាក់​ !!

កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២តុលា ២០១៦ នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងមានករណីហិង្សារ ផ្តើមចេញពីរឿងទំនាស់ក្នុងគ្រួសារ លោកយាយម្នាក់ត្រូវបានកូនប្រសារស្រីចាប់វាយកប់ភក់ ផ្អើលប្រជាពលរដ្ឋមកជួយអន្តរាគមន៍ ។

បើតាមសម្តីជនរងគ្រោះ លោកយាយ យន់ អឿន អាយុ៧៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា គាត់រស់នៅជាមួយកូនប្រ សារអស់រយៈពេលជាង១៤ឆ្នាំមកហើយ តាំងពីកូនប្រុសពៅរបស់គាត់រៀបការជាមួយនាងមកម្លេះ។ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំនេះកូនប្រសារតែងតែរករឿងបង្កជម្លោះជាមួយគាត់ ហើយតែងប្រើពាក្យប្រមាថ តេះដៀលគាត់ថាឆ្កែ ឆ្មា ចង់ឲ្យគាត់ទ្រាំមិនបានដើរចេញ។ មិនតែប៉ុណ្ណោះថែមទាំងបានប្រើអំពើហឹង្សាវាយធ្វើបាបគាត់៥លើកមកហើយទៀត។

ពិតជា​ប្រុស​ង​ ប់ងុល​និង​ស្រី​មែន​ !! សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​វាយ ​ម្ដាយ​ខ្លួន​កប់ភក់​ មិន​អើពើ​..ថោកណាស់​ អត់លេខដាក់​ !!

លោកយាយបន្តថា លើកចុងក្រោយជាលើកទី៥ ខណៈដែលគាត់យកចានដែកទៅបេះត្រកួន ស្រាប់តែកូនប្រ សារគាត់ ស្រែកជេរប្រមាថគាត់ រួចក៏ប្រតាយប្រតប់ជាមួយគាត់ និងចាប់អូសគាត់ទៅដល់មុខផ្ទះកូនស្រីច្បងរបស់គាត់ រួចជាន់គាត់កប់ភក់ស្ទើរស្លាប់ កុំតែបានកូនស្រីគាត់ចេញមកជួយទាន់។ឆ្លើយតបទៅវិញ នាងស៊ឺន ផល្លែន អាយុ៣២ឆ្នាំ ជាកូនប្រសារ បាននិយាយថា ម្តាយក្មេកគាត់ជាមនុស្សប្រមឹកខួប តែងតែជេរដៀលពូជគាត់ជារើយៗ ហើយជួនកាលដេញវាយនាងផ្អើលគេឯងទៀតផង។ ចំពោះមូលហេតុដែលនាងតដៃវិញព្រោះតែម្តាយក្មេកបានយកកែវស្រាគប់មកលើនាង និងបានបាភក់គប់ពេញក្បាលទើបជ្រុលដៃរុញគាត់បណ្តាលឱ្យដួលទៅ។

បើទោះជាយ៉ាងនេះក្តី អ្វីដែលមិននឹកស្មានមិនដល់ គឺក្រោយពីស្ត្រីរងគ្រោះទៅប៉ុស្តិ៍នគរបាលរកាខ្ពស់ដាក់ពាក់បណ្តឹង និងបន្ទាប់ពីនគរបាលក៏កោះហៅមកផ្សះផ្សាគ្នារួច  នៅពេលស្ត្រីរងគ្រោះ និងកូនប្រសារ ជិះចេញពីប៉ុស្ តិ៍នគរបាលប្រមាណ១០០ម៉ែត្រ ស្រាប់តែកូនប្រសារស្រីទម្លាក់ម្តាយពីលើម៉ូតូ រួចឲ្យប្រាក់១០ម៉ឺនរៀល ហើយក៏ជិះចេញទៅបាត់ស្រមោល។ចំណែកកូនប្រុសសំណព្វរបស់លោកយាយ នៅពេលសមត្ថកិច្ចសួរនាំ ក៏បានឆ្លើយថា គាត់ក៏ធុញនឹងម្តាយដូចគ្នា ព្រោះផឹកស្រារាល់ថ្ងៃ ដូច្នេះអ្វីៗទុកឱ្យប្រពន្ធរបស់គាត់សម្រេចទៅចុះ៕

ប្រភព ៖ vd7news

Loading...

  • ពិតជា​ប្រុស​ង​ ប់ងុល​និង​ស្រី​មែន​ !! សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​វាយ ​ម្ដាយ​ខ្លួន​កប់ភក់​ មិន​អើពើ​..ថោកណាស់​ អត់លេខដាក់​ !!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: