រូបសំណាក លោក បណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅ​ស្រុកកំណើត នៅខេត្តតាកែវ ថ្ងៃស្អែក

(ភ្នំពេញ)៖ តាមការគ្រោងទុក បន្ទាប់ពីតម្កល់នៅវត្តចាស់ ខណ្ឌជ្រោយចង្វា រយៈពេល២ថ្ងៃ ក្រុមគ្រួសារ សង្គមស៊ីវិល និងព្រះសង្ឃមួយចំនួន នឹងរៀបចំការដង្ហែរូបសំណាករបស់ លោកបណ្ឌិត កែម ឡី ពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតនៅខេត្តតាកែវ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ។

រូបសំណាក លោក បណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅ​ស្រុកកំណើត នៅខេត្តតាកែវ ថ្ងៃស្អែក

រយៈពេល២ថ្ងៃនេះ ក្រុមគ្រួសារ សង្គមស៊ីវិល និងព្រះសង្ឃមួយចំនួន បានរៀបចំពិធីបុណ្យសពគម្រប់ខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនៅក្នុងវត្តចាស់ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុណ្យគម្រប់ខួបមរណភាព១០០ថ្ងៃនេះ មានរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងនោះថ្ងៃទី១ ជាការជួបជុំពុទ្ធបរិស័ទសម្តែងធម៌ ថ្ងៃទី២ មានការនិមន្តព្រះសង្ឃ ៥០០អង្គរាប់បាត។ ដោយឡែកថ្ងៃទី៣ ជាការដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី ទៅតម្កល់នៅខេត្តតាកែវ។

រូបសំណាក លោក បណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅ​ស្រុកកំណើត នៅខេត្តតាកែវ ថ្ងៃស្អែក

យ៉ាងណាក៏ដោយ ចំពោះការដង្ហែរូបសំណាករបស់ លោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតនៅខេត្តតាកែវនេះ អាជ្ញាធរពុំអនុញ្ញាតឱ្យដង្ហែពីវត្តចាស់ នោះទេ ប៉ុន្តែឱ្យចាប់ផ្តើមដង្ហែពីរង្វង់មូលចោមចៅ ទៅខេត្តតាកែវតែម្តង ដើម្បីបង្កាការកកស្ទះចរាចរណ៍ នៅក្នុងក្រុងភ្នំពេញ។

រូបសំណាក លោក បណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅ​ស្រុកកំណើត នៅខេត្តតាកែវ ថ្ងៃស្អែក

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាតមួយកន្លែងរបស់ស្ថានីយ៍សាំងកាល់តិចស្តុបបូកគោ។ ភ្លាមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលជាជនដៃដល់ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវដើម្បីស្វែងរកមេក្លោង និងអ្នកពាក់ព័ន្ធទៅផ្តន្ទាទោសផងដែរ៕

ប្រភព ៖ freshnewsasia

Loading...

  • រូបសំណាក លោក បណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅ​ស្រុកកំណើត នៅខេត្តតាកែវ ថ្ងៃស្អែក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: