កូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភ

6 Videos


កាលពីរាត្រីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក នៅក្នុងវេទិកាជជែកដេញដោលជុំទី ២ រវាងបេក្ខភាពប្រធានាធិបតីអាមេរិក ២ រូប គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យ និង លោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋនោះ គឺនៅចុងបញ្ចប់នៃវេទិកាជជែកដេញដោលនោះស្រាប់តែមានមហាជនដាក់សំណួរសួរទៅបេក្ខភាពប្រធានាធិបតីអាមេរិកទាំង ២ រូបថា តើលោក និង លោកស្រី គោរពទៅលើភាគីម្ខាងទៀតនៅត្រង់ចំណុចណា ? លោកស្រី ហ៊ីលឡារី បានឆ្លើយតបភ្លាមៗថា កូនចៅរបស់លោក ត្រាំ ពិតជាខែងរែង និង មានសមត្ថភាពខ្លាំងក្លាសម្បើមណាស់ ។

កូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភ

ការនិយា យបែបនេះរបស់លោកស្រី ហ៊ីលឡារី គឺចង់សំដៅទៅលើកូនស្រីរបស់លោក ត្រាំ គឺនាង Ivanka Trump ដែល ជាកំពូលតារាបង្ហាញម៉ូដដ៏ស្រស់ស្អាត និង ជាអ្នកមានទ្រព្យស្តុកស្តម្ភទៀតផង ។ នាង Ivanka Trump វ័យ ៣៤ ឆ្នាំគឺជាកូនស្រីរបស់លោកស្រី Ivana ដែលជាភរិយាទី ១ របស់លោក ត្រាំ ។ នាងជាកូនស្រីច្បងដែលមានសិទ្ធិទទួលកេរ្តិ៍មរតកពីឪពុកដែលមានទ្រព្យសម្បត្តិរួមរហូតដល់ទៅ ២១០០ លានដុល្លារអាមេរិក ។ នាងមានរូបសម្រស់ស្រស់ស្អាតកាត់តាមម្តាយរបស់នាង និង មានកម្ពស់ ១,៨០ម៉ែត្រ ទំហំដើមទ្រូង 32D ។

កូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភ

កាលនៅអាយុ ១៦ ឆ្នាំ នាងបានប្រឡូកចូលក្នុងពិភពតារាបង្ហាញម៉ូដ លុះអាយុ ១៧ ឆ្នាំត្រូវបានគេយករូប នាងទៅចុះផ្សាយនៅទំព័រក្រៅនៃទស្សនាវដ្តី ។ ចាប់តាំងពីពេលនោះមកនាងបានក្លាយជាកំពូលតារាបង្ហាញម៉ូដ ដ៏ល្បីល្បាញ ។ មិនត្រឹមតែជាកំពូលតារាបង្ហាញម៉ូដប៉ុណ្ណោះទេ គឺនាងថែមទាំងបង្កើតនូវផលិតផលជាច្រើនមុខ ដែលមានម៉ាកឈ្មោះរបស់នាងផ្ទាល់តែម្តង ដែលផលិតផលទាំងនោះរួមមាន សម្លៀកបំពាក់ គ្រឿងអលង្ការ ស្បែកជើង សម្រាប់ស្ត្រី និង ទឹកអប់ ។

កូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភ

ម្យ៉ាងទៀតនាងក៏មានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ដោយបានបញ្ចប់ការ សិក្សាផ្នែកពាណិជ្ជកម្មនៅ Wharton School of the University Pennsylvania ហើយបច្ចុប្បន្ន នាងមានតួនាទីជាអនុប្រធានក្រុមហ៊ុនអចលនទ្រព្យរបស់លោក ត្រាំ ផងដែរ ។ នៅឆ្នាំ ២០០៩ នាង Ivanka trump បានរៀបការជាមួយលោក Jared Kushner និង មានកូនប្រុសស្រី ៣ នាក់នៅក្នុងបន្ទុក គឺ Arabella Rose Kushner , Joseph Frederic Kushner និង Theodore James Kushner ៕ គ ឡេង
កូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភកូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភកូនស្រីរបស់លោក ដូណាល់ ត្រាំ ជាកំពូលតារាបង្ហាញម៉ូដមានទ្រព្យសម្បត្តិស្តុកស្តម្ភ