ម៉េច​ចឹង! Ronaldo ត្រូវ​ប្រធាន​ក្លឹប​ Real Madrid ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ារ៉ុក​

ថ្មីៗ​នេះ​ប្រធាន​ក្លឹប​ Real Madrid លោក​ Florentino Perez ត្រូវ​បាន​គេ​ដឹង​ថា​លោក​បាន​ដាក់​បម្រាម​ចំពោះ​កីឡាករ​ Cristiano Ronaldo មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ារ៉ុក​ដោយ​សារ​តែ​លោក​ Perez មិន​សប្បាយចិត្ត​​នឹង​ទម្រង់​លេង​​ធ្លាក់​ចុះ​របស់​ Ronaldo ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​លោក​ Perez ក៏​បាន​ធ្វើ​ការ​ស្នើ​ដល់​ព្រះ​រាជា​នៃ​ប្រទេស​ម៉ារ៉ុក​គឺ​ព្រះ​អង្គ​ Mohammed VI ឲ្យ​ផ្ដល់​ដំណឹង​ដល់​លោក​ប្រសិន​ Ronaldo ទៅ​ដល់​ប្រទេស​ម៉ារ៉ុក​ផង​ដែរ​ ។

គួរ​បញ្ជាក់​ជា​ទៀង​ទាត់​កីឡាករ​ Cristiano Ronaldo តែង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ារ៉ុក​ក្នុង​ទ្វីប​អាហ្វ្រិក​ ដើម្បី​ទៅ​ជួប​មិត្តភ័ក្ដិ​ដែល​ជា​កីឡាករ​ប្រដាល់​គឺ​ Badr Hari  ។ ដោយ​ Ronaldo តែង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ារ៉ុក​ពី​ថ្ងៃ​ចន្ទ​ដល់​ព្រហស្បតិ៍​ គឺ​បន្ទាប់​ពី​ការ​ហ្វឹក​ហាត់​នៅ​ Real Madrid នា​ពេល​ព្រឹក​រួច​គេ​ក៏​ជិះ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ទៅ​ប្រទេស​ម៉ារ៉ុក​ រួច​ពេល​ល្ងាច​គេ​ក៏​ត្រលប់​មក​កាន់​ទី​ក្រុង​ Madrid វិញ​ ។

តែ​យ៉ាង​ណា​មួយ​កាល​ពី​រយៈ​មុន​កាសែត​ Nova Genting បាន​ចុះ​ផ្សាយ​ថា​កីឡាករ​ Ronaldo បាន​យក​លេស​ទៅ​សួរ​សុខ​ទុក្ខ​មិត្តភ័ក្ដិ​ក្នុង​ប្រទេស​ម៉ារ៉ុក​ ដែល​តាម​ពិត​នោះ​គ្រាន់​តែ​លេស​ដើម្បី​ទៅ​ ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ម៉េច​ចឹង! Ronaldo ត្រូវ​ប្រធាន​ក្លឹប​ Real Madrid ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ារ៉ុក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:បច្ចេកវិទ្យា
Tags: