វិធីសាស្រ្តកម្ចាត់រោមនៅលើរាងកាយ

វិធីសាស្រ្តកម្ចាត់រោមនៅលើរាងកាយ

ប្រសិនបើអ្នកមិនចង់កោររោមនៅលើរាងកាយចេញទេ អ្នកប្រហែលជាមិនត្រូវការវិធីសាស្រ្តទាំងអស់នេះដែរ។ ប៉ុន្ដែមានមូលេហេតុជាច្រើនណាស់ ដែលធ្វើឱ្យអ្នកត្រូវតែកម្ចាត់រោមចេញពីរាងកាយ។

វិធីងាយស្រួលដើម្បីកោររោម៖ការកោរ ឬការកាត់រោមចេញពីរាងកាយធ្វើឱ្យអ្នកមានផាសុខភាព និងជួយក្នុងការកម្ចាត់ញើសដែលជាហេតុធ្វើឱ្យមានក្លិនមិនល្អ។ វាជួយធ្វើឱ្យមុខមាត់ និងរាងកាយមានភាពទាក់ទាញ  ហើយមានហេតុផលជាច្រើនផ្សេងទៀតដែលអ្នកគួរតែធ្វើវា។ តើត្រូវធ្វើដូចម្ដេចដើម្បីកោរតម្រឹមរោមឱ្យបានត្រឹមត្រូវ? ជាការប្រសើរណាស់ ក្នុងការកោរ ឬតម្រឹមរោមដែលអ្នកគួរតែយកចិត្តទុកដាក់។ ដោយប្រើឧបករណ៍ឱ្យបានត្រឹមត្រូវ និងប្រើប្រាស់វាដោយមានការប្រុងប្រយ័ត្ន ជៀសវាងមានការដាច់ និងស្លាកស្នាម។

រោមដើមទ្រូង៖នៅពេលដែលមានរោមនៅលើទ្រូង អ្នកមានជម្រើសពីរ។ ជាដំបូង ធ្វើការតម្រឹមវាជាមួយឧបករណ៍តម្រឹមរបស់អ្នក ហើយមើលថាវាល្មមហើយ ឬនៅ។ ប្រសិនបើអ្នកចង់ធ្វើការកោរវា អ្នកត្រូវមានការប្រុងប្រយ័ត្នបន្ដិច ហើយអ្នកធ្វើការកោរវាទៅ។

រោមក្លៀក៖សម្រាប់ក្លៀក អ្នកអាចកោរ ឬម្រឹមបានស្អាត។ ព្រោះវាជួយកាត់បន្ថយការបែកញើសក្លៀក និងមិនសូវធំក្លិនអាក្រក់។

ជម្រុះរោមដោយក្រមួន៖ប្រសិនបើអ្នកចង់មើលទៅឱ្យវារលោង អ្នកអាចធ្វើការជម្រុះរោមដោយប្រើក្រមួន សម្រាប់តំបន់ដូចជា ពុកចង្កា និងកោរហើយវាដុះមកវិញ។ អ្នកអាចទៅធ្វើវានៅក្នុងហាងកែសម្ផស្សក៏បាន។

រោមនៅតំបន់ឯកជន៖វាមិនមែនជាការងាយស្រួលទេក្នុងការរកប្រដាប់កោររោមនៅតំបន់ឯកជននេះ។ តែអ្នកគួរតែប្រើឧបករណ៍សម្រាប់តម្រឹម (trimmer) ដោយមានការប្រុងប្រយ័ត្នសម្រាប់រោមនៅតំបន់ឯកជននេះ។

ដៃ និងជើង៖សូមឱ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រើឡាម ឬកំបិតកោរនៅលើតំបន់ទាំងអស់នេះ អ្នកគួរតែប្រើឧបករណ៍កោររោមរបស់អ្នកទើបល្អ ដើម្បីជៀសវាងការប្រើឡាមដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗបាន៕

ប្រភព ៖ khmerpropey

Loading...

  • វិធីសាស្រ្តកម្ចាត់រោមនៅលើរាងកាយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ចំនេះដឹង
Tags: