ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​

ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ធ្វើ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មក​ញ៉ាំ​បាន ព្រោះ​វា​មិន​ធ្វើឲ្យ​អ្នក​ធាត់​ឡើយ វា​ក៏​ជំនួយ​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ដូចគ្នា​។ ដូចនេះ​តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ស្ត្រ​ប៊ឺ​រី​ចំនួន​៥​ផ្លែ ទឹកដោះគោ​ស្រស់​ចំនួន​១០០​មី​លី​លីត្រ ទឹកដោះគោ​ជូរ​ចំនួន​៣០​មី​លី​លីត្រ ទឹក​ក្រូចឆ្មារ​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​។​
 
​របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវ​យក​ស្ត្រ​ប៊ឺ​រី​នេះ​ទៅ​ត្រាំ​ក្នុង​ទឹកអំបិល​មួយ​ភ្លេត រួច​ទើប​ប្រើ​ទឹក​លាង​វាឲ្យ​ស្អាត យក​ក្បាល​ចេញ​។​
2.​    ​បន្ទាប់​មក​អ្នក​អាច​ពុស​វា​ជា​ពីរ​។​
3.​    ​រួច​យក​ក្រូចឆ្មារ​ពណ៌​លឿន​នេះ​ច្របាច់​យក​ទឹក​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​។​
4.​    ​បន្ទាប់មក​ទៀត​អ្នក​អាចដាក់​ស្ត្រ​ប៊ឺ​រី​ក្នុង​ម៉ាស៊ីន​ក្រឡុក ទើប​ដាក់​ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ជូរ​ទៅ​ក្រឡុក​ជាមួយគ្នា​។​
5.​    ​ក្រោយពេល​ដែល​ម៉ត់​រួច អ្នក​អាច​ចាក់​ដាក់​កែវ​បាន​។​
6.​    ​ចុង​ក្រោយ​ដាក់​ក្រូចឆ្មារ និង​ទឹកឃ្មុំ​លាយ​ចូលទៅ​ក្នុង​នោះ ហើយ​កូរ​ឲ្យ​ស​ព្វជា​ការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។