​កូន​ក្តៅខ្លួន គួរតែ​ធ្វើ​ទឹក​ការ៉ុត​នេះ ឲ្យគេ​ញ៉ាំ​

​កូន​ក្តៅខ្លួន គួរតែ​ធ្វើ​ទឹក​ការ៉ុត​នេះ ឲ្យគេ​ញ៉ាំ​

នៅក្នុង​ការ៉ុត​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​មាន​កម្លាំង និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ក្តៅខ្លួន​។ ដូចនេះ​ប្រសិនជា​កូន​អ្នក​មាន​អាយុ​ចាប់ពី​៥​ខែ​ឡើង​ទៅ អ្នក​អាច​ធ្វើឲ្យ​គេ​ញ៉ាំ​បាន​ពេល​ដែល​ក្តៅខ្លួន​។

តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ការ៉ុត​ចំនួន​១ ទឹក​ត្រជាក់​ដែល​ដាំ​ហើយ​ចំនួន​៣០០​មី​លី​លីត្រ​។​
 
​របៀប​ធ្វើ ៖

1.​    ​ដំបូង​អ្នក​អាច​លាង​ការ៉ុត​ឲ្យ​ស្អាត ចិត​សំបក​ចេញ ហើយ​ចិត​ជា​បន្ទះៗ រួច​យក​ទៅ​ចំហុយ​ចំនួន​៨​នាទី​។​
2.​    ​បន្ទាប់​មក​អ្នក​អាច​ចិត​វា​ជា​តូចៗ ហើយ​យក​ស្លាបព្រា​មក​កិន​វាឲ្យ​ម៉ត់​។​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​វា​ទៅ​ក្រឡុក​ដោយ​លាយ​ជាមួយ​ទឹក​ឲ្យ​ម៉ត់​។​
4.​    ​ក្រោយពេល​ដែល​ម៉ត់​រួច អ្នក​អាច​ត្រង​កាក​ចេញ យក​តែ​ទឹក​ឲ្យ​កូន​ញ៉ាំ​បាន​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​កូន​ក្តៅខ្លួន គួរតែ​ធ្វើ​ទឹក​ការ៉ុត​នេះ ឲ្យគេ​ញ៉ាំ​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:សុខភាពកុមារ
Tags: