ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី១ នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ព្រឹក​មិញ នៅ​បរិវេណ​កោះ​ពេជ្រ អគារ A, B, C។ ពិព័រណ៍​ដែល​មាន​រយៈ​ពេល ២​ថ្ងៃ​នេះ ពិត​ជា​ពិសេស ព្រោះ​មាន​ចូល​រួម​តាំង​បង្ហាញ​សេវាកម្ម និង​ផលិតផល​ផ្គត់​ផ្គង់​ក្នុង​អាពាហ៍ពិពាហ៍​ដ៏​សម្បូរ​បែប ព្រម​ទាំង​ការ​សម្ដែង​តាម​របៀប​​ប្រពៃណី​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត។

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អានុស្សា បាន​លើក​ឡើង​ថា ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​គូស្នេហ៍​ទាំង​ឡាយ​ក្នុង​ការ​រៀប​ចំ​មង្គលការ កាត់​បន្ថយ​ការ​ចំណាយ​ពេល​ស្វែង​រក​សេវា​ផ្គត់​ផ្គង់។ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​សម្រាល​បន្ទុក ចំណាយ​ពេល​កាន់​តែ​តិច និង​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការលោក សេង ពិសិដ្ឋ

 

ព្រឹត្តិការណ៍ ២ថ្ងៃ គឺ​ថ្ងៃ​ទី១៥ និង​ថ្ងៃ​ទី១៦ ខែ​តុលា​នេះ នឹង​មាន​ការ​បង្ហាញ​ទំនៀមទម្លាប់​នៃ​ពិធី​បុក​លក្ខណ៍ ការ​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរ​ការ​នៃ​​ការ​រៀប​មង្គលការ និង​គម្រោង​ថវិកា​វៃ​ឆ្លាត ព្រម​ទាំង​ទិសដៅ​ទេសចរណ៍​ក្រោយ​អាពាហ៍ពិពាហ៍​ផង​ដែរ។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​អាច​មាន​ឱកាស​ជួប​ជា​មួយ​អ្នក​ផ្គត់​ផ្គង់​សេវា ដើម្បី​ស្គាល់​ពី​គុណភាព និង​ទទួល​បាន​ការ​ប្រឹក្សា​មុន​ថ្ងៃ​ពិសេស​ឈាន​មក​ដល់។ ​​

 

នៅ​ក្នុង​ឱកាស​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី១ នេះ បណ្ដា​ក្រុមហ៊ុន និង​អ្នក​ផ្គត់​ផ្គង់ បាន​រៀប​ចំ​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ និង​ផ្ដល់​ជូន​ពិសេស​សម្រាប់​ការ​កក់​មុន ឬ​ជាវ​អំឡុង​ពិធី​នេះ ដែល​មាន​ការ​ចុះ​ថ្លៃ​ចាប់​ពី ៥% រហូត​ដល់ ២៥%៕

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

ពិព័រណ៍​អាពាហ៍​ពិពាហ៍ ពិត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ខ្លួន​ចូល​រោង​ការ

 

អត្ថបទ៖ គង់ វិសាល