ពិធី​បុណ្យ​បេតិកភណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ម្សិលមិញ

នា​​ល្ងាច​ថ្ងៃ​ទី ១៤ តុលា ឆ្នាំ​​២០១៦​ ម្សិល​មិញ​នេះ​ នៅ​ឯ​សាល​សន្និសីទ​ចតុមុខ​ មាន​ការ​​​ប្រកាស​បើក​ជា​ផ្លូវ​ការ​នៃ​ទិវា​បុណ្យ​បេតិកភណ្ឌ​ជាតិ​​ ដោយ​មាន​ការ​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឧបនាយករដ្ឋមន្ត្រី ​យឹម​ ឆៃលី​ លោក​ជំទាវ​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ព្រម​ទាំង​គណៈអធិបតី​ជា​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ទៀត។​

 

ពិធី​បុណ្យ​បេតិកភណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ម្សិលមិញ

 

ក្នុង​ឱកាស​នោះ ឯក​ឧត្តម​ យឹម​ ឆៃ​លី​​ បាន​សម្ដែង​ការ​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​សម្រាប់​ការ​លើក​ស្ទួយ​មរតក​វប្បធម៌​ និង​បេតិកភណ្ឌ​ជាតិខ្មែរ។ ឯកឧត្ដម​​បាន​លើក​ទឹក​ចិត្ត​​​អោយ​​កម្មវិធី​មួយ​នេះ​ គួរ​តែ​ត្រូវ​បាន​​បង្កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​​ធ្វើការ​​​ផ្សព្វ​ផ្សាយ​​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ​អោយ​បាន​ទូលំទូលាយ​ថែម​ទៀត​។​

 

ពិធី​បុណ្យ​បេតិកភណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ម្សិលមិញ
ឯក​ឧត្តម​ យឹម​ ឆៃ​លី​​

 

បន្ថែម​លើ​នេះ​ដែរ​ លោក​ជំទាវ​ ភឿង​សកុណា​ ក៏​បាន​​ផ្ដល់​ជា​អនុសាសន៍​ថា​ ជោគ​វាស​នា​នៃ​វប្បធម៌ និង អរិយធម៌​ខ្មែរ​ គឺ​ត្រូវ​ពឹង​លើ​ជនជាតិ​ខ្មែរ​គ្រប់រូប​ក្នុង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ ជា​ពិសេស គឺ​​​ចំ​ពោះ​យុវជន យុវនារី​ខ្មែរ​សម័យ​ថ្មី។​

 

កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​​សោមនស្ស​រីករាយ ដោយ​មាន​ការ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ៕

 

ពិធី​បុណ្យ​បេតិកភណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ម្សិលមិញ
ពិធី​បុណ្យ​បេតិកភណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ម្សិលមិញ

 

អត្ថបទ៖ ចន្ថា