ឡាន​បុក​គូថ​ត្រាក់ទ័រ​ធ្លាក់​ស្នាមភ្លោះ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្តបង្កម៉ាកឡិចស៊ីសRX400 ពណ៌ស ពាក់ស្លាកលេខអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងអ្នករួមដំណើរ២នាក់ទៀត ទី១ ឈ្មោះ អ៊ុង ចាន់ធួក ភេទស្រី អាយុ៤៧ឆ្នាំ និងទី២ ឈ្មោះ ប៊ុន សុគន្ធនី ភេទស្រី អាយុ៤៨ឆ្នាំ ស្ត្រីទាំង២នាក់ រស់នៅរាជធានីភ្នំពេញ ប៉ុន្តែអ្នកទាំង៣នាក់ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់នោះទេ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័រពីក្រោយពេញទំហឹង បណ្ដាល ឲ្យត្រាក់ទ័រម៉ាក គូបូតា ពណ៌ក្រហម ធ្លាក់ចូលស្នាមភ្លោះតែម្តង និងរងរបួសអ្នករួមដំណើរផងដែរ ។
អ្នកបើកបរត្រាក់ទ័រឈ្មោះ រស់ ចំរើន ភេទប្រុស និងកូនស្រីឈ្មោះ សុខ សាវម៉ី អាយុ៤ឆ្នាំ ក៏មិនបណ្ដាល ឲ្យរងរបួសធ្ងន់អ្វីនោះដែរ ប៉ុន្តែប្រពន្ធគាត់(របួសធ្ងន់) ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕

ឡាន​បុក​គូថ​ត្រាក់ទ័រ​ធ្លាក់​ស្នាមភ្លោះ  បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​ ឡាន​បុក​គូថ​ត្រាក់ទ័រ​ធ្លាក់​ស្នាមភ្លោះ  បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​ ឡាន​បុក​គូថ​ត្រាក់ទ័រ​ធ្លាក់​ស្នាមភ្លោះ  បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​