ប្រទះឃើញ​បុរស​ម្នាក់ ចង ក សម្លាប់ខ្លួន

ខេត្តពោធិ៍សាត់៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចដើមស្វាយខាងក្រោយផ្ទះ  ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះចងកធ្វើអាត្តឃាតបណ្ដាលឲ្យស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ សន សាប់ ភេទប្រុស អាយុ ៦៤ឆ្នាំ មានប្រពន្ធឈ្មោះ ពេជ្រ សុខន អាយុ ៥៤ឆ្នាំ ជនរងគ្រោះមានកូនប្រុស ស្រីចំនួន៦នាក់ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។
ជនរងគ្រោះគាត់អារម្មណ៍ដូចជាស្មុគស្មាញខាំងណាស់ ព្រោះគាត់មានរោគគាប្រចាំកាយ មើលមិនជាសះស្បើយសោះ ហើយនៅយប់ថ្ងៃកើតហេតុ បាត់គាត់មិនឃើញចូលដេក ក៏ចែកផ្លូវគ្នាតាមដើររកគាត់អស់ជាច្រើនម៉ោង ទើបប្រទះឃើញ ចងកស្លាប់នៅលើដើមស្វាយ ត្រង់ចំណុចខាងលើបែបនេះ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងថា គាត់ចងកពីវេលាម៉ោង ប៉ុន្មាននោះទេ ហើយក៏បាននាំគ្នាស្រាយចំណងទំលាក់សាកសពចុះ និងរាយការណ៍ប្រាប់មកសមត្ថកិច្ចតែម្តង ៕
ប្រទះឃើញ​បុរស​ម្នាក់ ចង ក សម្លាប់ខ្លួន ប្រទះឃើញ​បុរស​ម្នាក់ ចង ក សម្លាប់ខ្លួន ប្រទះឃើញ​បុរស​ម្នាក់ ចង ក សម្លាប់ខ្លួន