ឡើង​ជួសជុល​ជណ្ដើរ រអិល​ធ្លាក់​មក​ក្រោម​បោក​ក្បាល​ស្លាប់​ ​

ភ្នំពេញ៖ នៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣១អឺ២ ផ្លូវព្រះសុរាម្រិត ក្រុម១៨ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មុនពេលកើតហេតុជនរងគ្រោះត្រូវបានម្ចាស់ផ្ទះជួលឲ្យបុរសខាងលើមកជួសជុសជណ្តើរនៅជាន់ទី២ ខណៈកំពុងតែជួសជុលក៏រអិលជណ្តើរនិងជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្តាលឲ្យបោកក្បាលនឹងដីស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្តង។
ជនរងគ្រោះមានឈ្មោះ ញឹម ហាន អាយុ៤៥ឆ្នាំ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

ឡើង​ជួសជុល​ជណ្ដើរ រអិល​ធ្លាក់​មក​ក្រោម​បោក​ក្បាល​ស្លាប់​ ​ ឡើង​ជួសជុល​ជណ្ដើរ រអិល​ធ្លាក់​មក​ក្រោម​បោក​ក្បាល​ស្លាប់​ ​