អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?

6 Videos


ក្នុងនាមជាតារាស្រីដ៏លេចធ្លោម្នាក់ នាង Charmaine Sheh តែងតែបង្ហាញនូវទេពកោសល្យ សម្តែងយ៉ាងល្អ រួមផ្សំនឹងការរក្សាទំនាក់ទំនងយ៉ាងជិតដិតជាមួយអ្នកគាំទ្រ ។

អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?

គេបានដឹងដែរថា សព្វថ្ងៃ នាង Charmaine Sheh កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការថតរឿងភាគថ្មី «I Love HK» ។ ថ្វីបើយ៉ាងណាក្តី រូបនាងហាក់ពុំសូវរវីររវល់រកគូស្រករនោះទេ ដែលធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំងថា តើនាងមានព្រួយចិត្តចំពោះរឿងនេះឬទេ ។ ស្ថិតក្នុងវ័យ ៤១ ឆ្នាំ នាងនៅតែពុំទាន់អាចរកបានគូជីវិតបាន តែនាងបានឆ្លើយសំណួរទាក់ទងនឹងបញ្ហានេះដែរថា «ខ្ញុំមិនទាន់ទាំងអាចមើលថែខ្លួនឯងបានល្អផង ចុះទម្រាំអ្នកដទៃទៀត ណាមួយសព្វថ្ងៃ ខ្ញុំក៏សប្បាយចិត្តនឹងអ្វីៗជុំវិញខ្លួនដែរ ដូចនេះចំពោះទំនាក់ទំនងស្នេហាទុកឲ្យព្រហ្មលិខិត ជាអ្នកសម្រេចទៅចុះ» ។

អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?

គួរបញ្ជាក់ដែរថា តារាស្រីរូបនេះត្រូវបានគេស្គាល់តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយក្រោយមក រូបនាងតែងតែបង្ហាញមុខ ក្តាប់ដំណែងជាតួឯងស្រីក្នុងរឿងភាគជាច្រើន ៕

អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?អាយុ ៤១ ឆ្នាំហើយពុំទាន់ជួបគូ នាង Charmaine Sheh គិតយ៉ាងណា ?

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)