តារាសម្តែងហុងកុង នាង Lynn Hung សង្ស័យថាមានគភ៌

6 Videos


ខ្សែភាពយន្តរឿង «Dragon and phoenix robbery» ដែលជាប្រភេទរឿងវាយតប់ទាត់ធាក់បែប សម័យកំពុងតែចាប់ផ្តើមថត ហើយដែលខ្សែភាពយន្តថ្មីនេះដឹកនាំសម្តែងដោយលោក Orlando Bloom ព្រម ទាំងតារាសម្តែងហុងកុង ជាច្រើនរូបទៀតដែលក្នុងនោះរួមទាំងនាង ស៊ួង តៃលីន ហៅ LynnHung ដែលគេស្គាល់ថា ជាអតីតមិត្តស្រីរបស់លោក Aaron Kwok នោះត្រូវបានបើកទូលាយឲ្យអ្នកសាព័ត៌ មានសម្ភាសន៍ជាលើកដំបូង ។

តាមព័ត៌មានបានឲ្យដឹងថា តាមពិតបើតាមគម្រោង គឺនៅក្នុងខ្សែភាពយន្តនេះនាង Lynn Hung ត្រូវ សម្តែងឈុតឆាកវាយតប់ទាត់ធាក់ជាច្រើន ប៉ុន្តែត្រូវបានលុបចោលវិញអស់ ដែលការលុបចោលនូវឈុតឆាកវាយ តប់ទាត់ធាក់យ៉ាងទាន់ហន់បែបនេះមានមនុស្សមួយចំនួនធំទស្សន៍ទាយថា នាង Lynn Hung អាចមានគ៌ភ ។ បញ្ហានេះនាងមិនបានចេញមុខបញ្ជាក់អះអាងជាការពិត ឬយ៉ាងណានោះឡើយ ដោយគ្រាន់តែនិយាយ យ៉ាងខ្លីថា ទុកឲ្យមនុស្សប្រុសថែរក្សាខ្ញុំជាការល្អហើយ ។
តារាសម្តែងហុងកុង នាង Lynn Hung  សង្ស័យថាមានគភ៌
តាមព័ត៌មានបានឲ្យដឹងទៀតថា កាលពីខែមីនា ឆ្នាំ ២០១៦ នាង Lynn Hung បានប្រកាសថា លោក គួក ខឺសុង បានសុំនាងរៀបការបានសម្រេចហើយកាលពីដើមខែកញ្ញា កន្លងទៅថ្មីៗនេះ ។ ពួកគេទាំង ២ នាក់បាន ទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅហុងកុង ព្រមទាំងមានគម្រោងរៀបមង្គលការនៅខៃធ្នូ ខាងមុខនេះទៀតផង ។ ប៉ុន្តែរឿងនេះនាង Lynn Hung បានឆ្លើយតបថា រឿងធំបែបនេះត្រូវប្រើរយៈពេលយូរបន្តិចសម្រាប់ត្រៀម លក្ខណៈ ហើយរហូតមកទល់ពេលនេះក៏នៅមិនទាន់បានកំណត់ថ្ងៃរៀបការជាក់លាក់ដែរ ៕ គ ឡេង
តារាសម្តែងហុងកុង នាង Lynn Hung  សង្ស័យថាមានគភ៌