ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា

6 Videos


តាមប្រភពព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា កំពូលតារាក្បាច់គុនចិន លោក លី លានជា ហៅ Jet Li ដែល កើតនៅឆ្នាំ ១៩៦៣ គឺកាលពីអាយុ ៨ ឆ្នាំលោកបានចូលហ្វឹកហាត់ក្បាច់គុននៅក្នុងសាលាកីឡាមួយនាទីក្រុង ប៉េកាំង ហើយចាប់តាំងពីពេលនោះមកលោកបានដើរលើមាគានៃក្បាច់គុនចិន ដ៏ល្បីល្បាញ ។ នៅឆ្នាំ ១៩៨២ លោកបានថតខ្សែភាពយន្តផ្នែកក្បាច់គុនចិន ជាលើកដំបូង គឺរឿង «វត្តសៅលិញ» ។

ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា

ខ្សែភាពយន្តនេះ ក្រោយពេលដាក់បញ្ចាំង គឺទទួលបានជោគជ័យ និង ការគាំទ្រច្រើនពីទស្សនិកជន ។ ចំណែកឯសិស្សច្បងដែលមានអាយុច្រើនជាងលោក ២ ឆ្នាំ គឺនាង ហួង ឈីវយាន ក៏បានប្រឡូកចូលក្នុងពិភព ភាពយន្តដែរ ដោយពួកគេទាំង ២ នាក់បានចាប់ដៃគ្នាថតរឿង «កូនប្រុសសៅលិញ» ។ ខ្សែភាពយន្តនេះក៏ទទួល បានជោគជ័យដ៏ត្រចះតចង់ដែរហើយត្រូវបានគេចាត់ទុកថា ជាតួឯកប្រុសស្រីសក្តិសមនឹងគ្នាណាស់ ។ ចាប់តាំង ពីពេលនោះមកនាង ហួង ឈីវយាន ចាប់ផ្តើមលួចស្រឡាញ់លោក លី លានជា ជា ។ នៅឆ្នាំ ១៩៨៥ ពួកគេចាប់ ដៃគ្នាថតរឿងថ្មីមួយទៀតគឺរឿង «សៅលិញទិសខាងជើង និង ខាងត្បូង» ។ តែគ្រោះអាក្រក់ គឺពេលកំពុងថត លោក លី លានជា បានជួបគ្រោះថ្នាក់បាក់ជើង ដោយកាលណោះគេសង្ស័យថា អាចពិការជើងអស់មួយជីវិត ទៀតផង ។ ពេលព្យាបាលនៅក្នុងមន្ទីរពេទ្យ នាង ហួង យកចិត្តទុកដាក់ក្នុងការថែទាំជំងឺលោក លី ទាំងថ្ងៃទាំង យប់ ។

ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា

ក្រោយមក គឺនៅឆ្នាំ ១៩៨៧ ពួកគេក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ស្ងាត់ៗ ដោយមិនបានប្រាប់បង ប្អូនញាតិមិត្ត ហើយសូម្បីតែឪពុកម្តាយរបស់នាង ហួង ក៏មិនបានដឹងរឿងនេះដែរ ។ នៅឆ្នាំ ១៩៨៨ នាង ហួង មានផ្ទៃពោះ ៧ ខែហើយនាំគ្នាទៅរស់នៅទីក្រុងឡូសអេនចឺឡេស សហរដ្ឋអាមេរិក ។ នៅលើទឹកដីថ្មីនេះ ពួកគេ មានសល់លុយកាក់ខ្លះអាចទិញផ្ទះ និង ទិញរថយន្តសម្រាប់ជិះទៅធ្វើការ ដោយកាលណោះលោក លី បើកសាលា បង្ហាត់ក្បាច់គុណ ឯភរិយាដកខ្លួនចេញពីពិភពសិល្បៈដើម្បីមើលថែទាំកូន ។ កូនស្រី ២ នាក់មានកំណើតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយកាលណោះនាង ហួង ទើបតែមានអាយុ ២៦ ឆ្នាំប៉ុណ្ណោះ ។

ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា

ពេលនៅអាមេរិក ក្រៅពីបើកសាលាបង្ហាត់ក្បាច់គុន លោក លី ក៏បានថតខ្សែភាពយន្តបានជា ច្រើនរឿងផងដែរ ព្រមទាំងលួចមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្តែងស្រី គឺនាង លី ជី ដែលជាអតីត កញ្ញាឯកទូរទស្សន៍ ATV ហុងកុង ។ ដូច្នេះចំណងអាពាហ៍ពិពាហ៍រវាងលោក លី លានជា និងនាង ហួង ឈីវយាន ចាប់ផ្តើមរង្គោះរង្គើរ ហើយទីបំផុត គឺនៅឆ្នាំ ១៩៩០ ឈានដល់ការលែងលះគ្នា ដែលកាលណោះតុលា ការកាត់ក្តីកូនស្រីទាំង ២ ឲ្យទៅភាគីខាងស្រី ។ ចំណែកឯលោក លី លានជា បានប្រគល់ផ្ទះឲ្យទៅភរិយាផងដែរ ប៉ុន្តែក្រោយមកដោយសារតែមិនមានប្រភពចំណូលនាង ហួង ឈីវយាន ក៏លក់ឡាយឡុងខ្ទេចខ្ទីអស់ ។ ជាភ័ព្វសំ ណាងនាងត្រូវបានមិត្តភក្តិជួយជ្រោមជ្រែង និង ផ្តល់ទីកន្លែងឲ្យនាង និង កូនស្រីទាំង ២ នាក់ស្នាក់នៅ ។

ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា

ក្រោយ មកនាងក៏បានចាប់ដៃជាមួយនឹងមិត្តភក្តិនាំគ្នាបើកហាងអ៊ុតសក់ ហើយបន្ទាប់ពីការងារមានលំនឹង និង សន្សំបាន ប្រាក់ខ្លះរួចជួលផ្ទះគេស្នាក់នៅ ព្រមទាំងបានជួបនឹងបុរសម្នាក់ដែលជាថៅកែអាហារដ្ឋាន ហើយក្រោយមកក៏បាន រៀបការជាមួយគ្នា រួមរស់ជាមួយកូនស្រី ២ នាក់ទៀតប្រកបដោយភាពសុខដុមរមនារហូតមកដល់សព្វថ្ងៃនេះ ៕
គ ឡេង
ប្រវត្តិស្នេហ៍ជូរចត់របស់ លី លានជា និង អតីតភរិយា