តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

6 Videos


មានតារាប្រុស-ស្រីល្បីៗក្នុងពិភពសិល្បៈខ្មែរមិនតិចនាក់ទេដែលជ្រើសរើស និង មានគូជីវិតជាអ្នកក្រៅអាជីពសិល្បៈផ្ទុយពីអាជីពរបស់ខ្លួន ។ សម្រាប់ថ្ងៃនេះ «ប្រជាប្រិយ» នឹងជម្រាបជូនពីតារាប្រុស-ស្រីល្បីៗមួយចំនួន ដែលមានគូជីវិតជាអ្នកក្រៅអាជីពសិល្បៈដល់ប្រិយមិត្តបានដឹង ។ តើតារាប្រុស-ស្រីល្បីៗទាំងនោះមាននរណាខ្លះ ?

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

១- តារាចម្រៀង ព្រាប សុវត្ថិ : លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងលំដាប់ប្រទេសមួយដួងដែលមានប្រជាប្រិយភាពខ្លាំងមិនចេះរីងស្ងួត លោកបានជ្រើសរើសយកដៃគូជីវិតជានារីក្រៅអាជីពសិល្បៈម្នាក់មកធ្វើជាគូគ្រងជីវិត ដោយនារីម្នាក់នោះមានឈ្មោះ ឡុង ស្រីមុំ ។ រហូតមកដល់ពេលនេះប្រពន្ធរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺជាម្ចាស់ហាងកាត់សក់ដ៏ល្បីយីហោ ព្រាប សុវត្ថិ កាត់សក់ ផងដែរ ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

២- តារាសម្តែង សារាយ សក្កណា : តារាស្រីរូបនេះគឺជាតារាស្រីមួយដួងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈខ្មែរ ។ សារាយ សក្កណា បានបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយរៀបការជាមួយលោក កែវ មេត្រី មានអាជីពជាមេធាវីម្នាក់រស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ ។ រហូតមកដល់ពេលនេះជីវិតគូរបស់ សារាយ សក្កណា និង លោក កែវ មេត្រី គឺពោរពេញដោយសុភមង្គលខ្លាំងណាស់ ថែមទាំងមានចំណងដៃស្នេហ៍ជាកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ទៀតផង ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

៣- តារាសម្តែង នី មុល្លីកា : អតីតតារាសម្តែងសម្បូរទេពកោសល្យ ដែលគេដាក់រហស្សនាមថា «កុមារី ២៥ ឆ្នាំ» បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករម្នាក់មានអាយុ ៣៩ ឆ្នាំ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

៤- តារាសម្តែង គឹម លីហ្សា : តារាសម្ដែងរាងតូចច្រឡឹងសប្បុរសដូចពងមាន់បក គឹម លីហ្សា ក៏មិនខុសពី សារាយ សក្កណា ប៉ុន្មានដែរ ព្រោះនាងបានដឹកដៃបុរសម្នាក់មានអាជីពជាគ្រូពេទ្យដែលជាអាណិកជនខ្មែរ-អូស្ត្រាលី គឺលោក គីវ វុឌ្ឍី ចូលរោងការកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៣ ។ សម្រាប់ពេលនេះ ជីវិតគូរបស់នាងគឺមានសុភមង្គលគួរឱ្យកត់សម្គាល់ ហើយរយៈពេលដ៏ខ្លីខាងមុខនេះនាងនឹងត្រៀមសម្រាលកូនប្រុសម្នាក់ផងដែរ ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

៥-តារាចម្រៀង កែវ វាសនា : ទោះបីថាខ្លួនមានអាជីពជាតារាចម្រៀង ប៉ុន្តែលោកបានស្រឡាញ់ និង រៀបការជាមួយនារីម្នាក់ដែលមានអាជីពខុសពីខ្លួន ដោយនារីរូបនោះជាកូនស្រីរបស់គ្រួសារអ្នកធូរធារម្នាក់រស់នៅខេត្តបន្ទាយមានជ័យ ហើយសព្វថ្ងៃនេះភរិយារបស់តារាចម្រៀងរូបនេះមានមុខរបរជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សតាមអ៊ីនធឺរណេត ដ៏ល្បីមួយផងដែរ ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

៦- លោកជំទាវ ស្រីតូច ចំណាន : អតីតតារាសម្តែងរូបនេះពិតជាមានសំណាងខ្លាំងណាស់ ព្រោះអ្នកនាងបានរៀបការជាមួយបុរសជាមហាសេដ្ឋី និង ជាអ្នកជំនួយក្នុងស្រុកខ្មែរម្នាក់ដែលមានប្រាក់រាប់លានធ្វើជាគូគ្រងជីវិត ។ អ្នកនាង ស្រីតូច ចំណាន បានរៀបការជាមួយលោកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញដ៏ល្បីល្បាញនៅក្នុងប្រទេស ដែលរហូតមកដល់ពេលនេះអ្នកនាង ស្រីតូច ចំណាន បានក្លាយជាជំទាវស្តុកម្នាក់ផងដែរ ។

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?

មិនមែនមានតែតារាប្រុស-ស្រីល្បីៗប៉ុន្មាននាក់ខាងលើនេះទេ ដែលមានគូគ្រងជីវិតជាអ្នកមានអាជីពផ្ទុយស្រឡះពីខ្លួន ពោលគឺនៅមានតារាសិល្បៈជាច្រើនរូបទៀត តែសម្រាប់ពេលនេះយើងសូមលើកយកតែតារាប្រុស-ស្រី ៦ ដួងនេះជម្រាបឱ្យប្រិយមិត្តបានដឹង ៕                                                      សាកល

តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?តារាប្រុស-ស្រីល្បីៗណាខ្លះ ដែលមានគូជីវិតជាអ្នកក្រៅសិល្បៈ ?