Ronaldo ​បង្ហោះ​ពាក្យ​មួយ​ឃ្លា​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ស្អប់​រូប​គេ​តាម​រយៈ​ Instagram

កាល​ពី​ម្សិល​មិញ​នេះ​កីឡាករ​ Cristiano Ronaldo បាន​បង្ហោះ​ពាក្យ​មួយ​ឃ្លា​​តាម​រយៈ​ Instagram ​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ស្អប់​រូប​គេ​។

កីឡាករ​ Ronaldo មាន​ប្រតិកម្ម​បែប​នេះ​បន្ទាប់​ពី​មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រើ​ពាក្យ​មិន​ល្អ​ចំពោះ​រូប​គេ​ដោយ​សារ​រូបគេ​បាន​ទាម​ទារ​បាល់​ពិន័យ​១១ម៉ែត្រ​តែ​ត្រូវ​អាជ្ញា​កណ្ដាល​បដិសេធ​អំឡុង​ពេល​នៃ​ការ​ប្រកួត​ដែល​ Real Madrid បាន​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ក្លឹប​ Sporting Gijon កាល​ពី​ថ្ងៃ​អាទិត្យ​ ។

ដោយ​ Ronaldo បាន​សរសេរ​នៅ​លើ​ Instagram របស់​គេ​ថា​ « ការ​ស្រលាញ់​របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ខ្លាំង​ ការ​ស្អប់​របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​មិន​អាច​បញ្ឈប់​ភាព​ខ្លាំង​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo ​បង្ហោះ​ពាក្យ​មួយ​ឃ្លា​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ស្អប់​រូប​គេ​តាម​រយៈ​ Instagram已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:កំសាន្ត
Tags: